Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

បានផុស

នៅ

ក្រុម​ខ្លាំង​​សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួតសប្តាហ៍​ទី​២៤ នៃខេមបូឌានព្រីមៀរលីគ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ​​ដែល​បាន​ធ្វើ​ឲ្យ​ការ​ប្រដេញពិន្ទុ​គ្នា​នៅ​តែ​ប្រកៀក​ប្រកិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ពី​ការ​ទទួល​បាន​ជ័យជម្នះ​​​លើ​ម្ចាស់​ផ្ទះ​​ណាហ្គាវើលដ៍ ដោយ​លទ្ធផល ៤-០ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ ដើម្បី​បង្កើន​​​ដល់​៦១ពិន្ទុ​បន្ត​ឈរ​លើ​កំពូល​តារាង​​ដដែល។ ក្រុម​ចំណាត់​ថ្នាក់​លេខ​២ ភ្នំពេញ​ក្រោន ក៏​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ដែរ​តាម​រយៈ​ជ័យជម្នះ ៣-១ លើ​ម្ចាស់​ផ្ទះ អង្គរថាយហ្គឺរ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មីនា ឆ្នាំ​២០២៥ ដើម្បី​បង្កើន​​ដល់​៦០​ពិន្ទុ ដែល​តាម​ពី​ក្រោម​ ព្រះ​ខ័​ន​រាជ​ស្វាយរៀង តែ​១​ពិន្ទុ​ប៉ុណ្ណោះ។

ជា​មួយ​គ្នានេះ វិសាខា ជា​ក្រុម​ដែល​បង្ក​ការភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​គឺ​លោក Akeep Tunji Ayoyinka ដែល​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ទាំង​អស់។ កាល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ លោក​បានដឹក​នាំ​វិសាខា យក​ឈ្នះ បឹងកេត ដោយ​លទ្ធផល ៣-១ ដើម្បី​បង្កើន​ដល់​៥៦​ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ​៣​​ដដែល។

៧​ប្រកួត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន វិសាខា ស្គាល់​តែ​ពាក្យ​ឈ្នះ​ប៉ុណ្ណោះ​គឺ ឈ្នះ គិរីវង់សុខសែន​ជ័យ ២-១, ឈ្នះ​ បឹងកេត ២-០, ឈ្នះ ភ្នំពេញ​ក្រោន ២-១, ឈ្នះ ណាហ្គាវើលដ៍ ១-០, ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ២-១, ឈ្នះ ជម្រើស​ជាតិ​អារូបា ៣-១ និង ឈ្នះ បឹងកេត ៣-១។

តារាង​ពិន្ទុ​កំពូល​ទាំង​៦

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​៦១​ពិន្ទុ
  • ភ្នំពេញ​ក្រោន មាន​៦០​ពិន្ទុ
  • វិសាខា មាន​៥៦​ពិន្ទុ
  • អង្គរថាយហ្គឺរ មាន៤០​ពិន្ទុ
  • ណាហ្គាវើលដ៍ មាន៣៦​ពិន្ទុ
  • បឹងកេត មាន​៣៣​ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

ព័ត៌មានជាតិ៤៩ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម