កីឡា
រកឃើញក្រុមជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup ហើយ ខណៈ Man City ត្រូវជួប…
ក្រោយការប្រកួតយ៉ាងស្វិតស្វាញនៅវគ្គ ៨ ក្រុមចុងក្រោយ ទីបំផុតរកឃើញក្រុម និងគូប្រកួតនីមួយៗ ដែលត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup ហើយ។

ពាន FA Cup បានបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមត្រឹមយប់ថ្ងៃ អាទិត្យ ទី ៣០ ម្សិលមិញ ក្នុងនោះសរុបលទ្ធផល Crystal Palace បានយកឈ្នះ Fulham ៣-០, Nottiham Forest បានយកឈ្នះ Brighton នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៤-៣ បន្ទាប់ពីស្មើគ្នា ០-០, Aston Villa បានយកឈ្នះ Preston ៣-០ និង Manchester City បានយកឈ្នះ Bournemouth ២-១។
យ៉ាងណាមិញ សម្រាប់ក្រុមដែលត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏បានរកឃើញហើយដែរ ដោយ Man City នឹងត្រូវជួបគ្នាជាមួយ Nottiham Forest និង Crystal Palace ត្រូវជួបគ្នាជាមួយក្រុម Aston Villa។
គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ ខែ មេសា ខាងមុខ៕

អត្ថបទ៖ សេម កុសល

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក