កីឡា
ឃួង ឡាំកូស៊ីន បញ្ជាក់ពីស្ថានភាពរបួសរបស់ខ្លួនក្រោយភ្លាត់សន្លប់នៅសង្វៀនបាយ័ន
កីឡាករគុនខ្មែរ ឃួង ឡាំកូស៊ីន ថារបួសរបស់ខ្លួនមិនធ្ងន់ធ្ងរខ្លាំងនោះទេ ពោលបែកមាត់ទាំងខាងក្រៅ និងខាងក្នុងដេរសរុប ៦ថ្នេរសម្រាកត្រឹម ៤-៥ថ្ងៃហ្វឹកហាត់វិញបានហើយ។

កីឡាករ ឃួង ឡាំកូស៊ីន
ឃួង ឡាំកូស៊ីន អរគុណអ្នកស្រឡាញ់គាំទ្រដែលបារម្ភចំពោះរបួសរបស់ខ្លួនដែលចាញ់សន្លប់កាលពីថ្ងៃសៅរ៍នៅសង្វៀនបាយ័នកន្លងទៅនេះ។ ចំពោះរបួសមិនសូវធ្ងន់ធ្ងរនោះទេ ពោលបែកមាត់ត្រូវដេរ ៦ថ្នេរ និងសម្រាកប៉ុន្មានថ្ងៃអាចហាត់វិញបានហើយ។

សង្វៀនស៊ីម៉ង់អូដ្ឋ
អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យខាងលើបន្ថែមទៀតថា ខ្លួនរត់ហាត់ជាធម្មតាទេ ប៉ុន្តែមិនទាន់ហ៊ានចូលស៊ីប ឬហាត់ខ្លាំងដូចនោះឡើយ។ រង់ចាំរបួសជាសះស្បើយបាន ៤-៥ថ្ងៃទើបបុកហាត់ខ្លាំងដូចដើមវិញត្រៀមឡើងប្រកួតទី២ នៃកម្មវិធីខ្សែក្រវាត់ស៊ីម៉ង់អូដ្ឋ។
បញ្ជាក់ដែរថា កីឡាករ ឃួង ឡាំកូស៊ីន បានចាញ់សន្លប់នៅទឹកទី២ ក្រោយភ្លាត់ចូលកែងបករបស់កីឡាករម៉ាឡេស៊ី អ៊ូម៉ា រេដ វូហ្វ។ ឡាំកូស៊ីន ជាបេក្ខភាពខ្មែរមួយរូបក្នុងចំណោម ៣រូបទៀតរួមមាន វ៉ាន់ វឿន ពេជ្រ អាទិទេព សូដា សូសែន ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ស៊ីម៉ង់អូដ្ឋ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង