Connect with us

កីឡា

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

បានផុស

នៅ

អតីតខ្សែការពារ Barcelona និងបច្ចុប្បន្នជាអ្នកចាត់ការក្រុម Inter Miami លោក Javier Mascherano បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ក្នុងការជ្រើសរើសកីឡាករល្អបំផុត រវាង Lionel Messi និង Cristiano Ronaldo។

Cristiano Ronaldo និង Leo Messi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mascherano បានឆ្លើយដោយមិនលាក់លាម ដោយលោកបានជ្រើសរើសយក Leo Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយលោកក៏បានលើកជាឧទាហរណ៍មួយយ៉ាងភ្ញាក់ផ្អើលផងដែរ ថាបើខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះ ទៅលេងជាខ្សែការពារវិញ ក៏គាត់អាចក្លាយជាខ្សែការពារល្អដាច់គេដែរ។

ទាក់ទងនឹងរឿងខាងលើ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ ESPN លោក Mascherano ត្រូវបានគេឱ្យជ្រើសរើសម្នាក់ រវាង Messi និង Ronaldo ថានរណាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ភ្លាមនោះលោកបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ «អ្នកមិនចាំបាច់សួរអំពីរឿងនេះទេ។ ខ្ញុំគិតថា Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។ វាគ្មានកីឡាករណា អាចធ្វើបានដូចគាត់ឡើយ។ វាគឺមិនអាចទៅរួចទេ។ រយៈពេល ២០ ឆ្នាំ ដែលគាត់ឈរជាអ្នកស៊ុតបញ្ចូលទីកំពូល និងការលេង។ គាត់គឺជាកីឡាករមានទាំងព្រម។ គាត់អាចលេងទាំងជាខ្សែប្រយុទ្ធ ជាខ្សែបម្រើ។ ប្រសិនបើអ្នកដាក់គាត់លេងជាខ្សែការពារ គាត់នឹងក្លាយជាខ្សែការពារល្អបំផុតថែមទៀត ខ្ញុំអាចធានាជូនអ្នកបាន»

លោក Javier Mascherano

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព១៧ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា២១ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៨ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម