កីឡា
ឡុង បេនលឿន កីឡាករគុនខ្មែរ ២រូបនេះចេញអាវុធលឿនហើយធ្ងន់ថែមទៀត
កីឡាករ ឡុង បេនលឿន ថាកីឡាករ ២រូបនេះចេញអាវុធបានលឿន និងធ្ងន់ថែមទៀតផងគឺ ម៉ឺន មេឃា និងកីឡាករចាស់វស្សា ផល សុភ័ណ្ឌ។

កីឡាករ ឡុង បេនលឿន
លើកឡើងក្នុងកិច្ចសម្ភាសមួយ អ្នកលេងគុនខ្មែរ ឡុង បេនលឿន បានសរសើរកីឡាករ ម៉ឺន មេឃា ថាជាកីឡាករចេញស្នៀតបានលឿន និងធ្ងន់។ ក្នុងជំនួប២ប្រកួតកន្លងទៅ មេឃា បានបង្កើនសមត្ថភាពឡើងលឿន ពោលអាវុធចេញលឿនៗ។

កីឡាករ ម៉ឺន មេឃា
ឡុង បេនលឿន បន្ថែមទៀតថា អ្នកលេងគុនខ្មែរ ផល សុភ័ណ្ឌ វិញអាវុធចេញលឿនហើយធ្ងន់ជាងកីឡាករ ម៉ឺន មេឃា ទៅទៀត។ បើប៉ះកីឡាករទាំង២រូបនេះគឺខ្លួនពិបាកក្នុងការប្រកួតតទល់តែម្ដង ដូចបានរៀបរាប់ខាងលើចេញក្បាច់ស្នៀតមកលឿន ធ្ងន់។
បញ្ជាក់ដែរថា កីឡាករ ឡុង បេនលឿន ជាជើងខ្លាំងមួយរូបប្រចាំទម្ងន់ ៦៣,៥គីឡូក្រាម។ រូបគេធ្លាប់ឈ្នះ ម៉ឺន មេឃា ហើយក៏ចាញ់សន្លប់បាត់បង់ខ្សែក្រវាត់ទៅកូនប្រុសលោក អេ ភូថង រូបនេះដូចគ្នា។ ចំណែកជំនួបជាមួយ ផល សុភ័ណ្ឌ ប៉េងលឿន ធ្វើមិនសូវបានល្អនោះឡើយ និងចាញ់ច្រើនដងក្នុងកម្មវិធីធំៗកន្លងទៅ៕

កីឡាករ ផល សុភ័ណ្ឌ
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី