Connect with us

កីឡា

លោក Ancelotti ជឿជាក់​លើ​កីឡាករ​ម្នាក់​នឹងអាចសាងស្នាដៃដូច CR7 នៅ Madrid

បានផុស

នៅ

អ្នកចាត់ការទូទៅក្រុម Real Madrid លោក Carlo Ancelotti បានបង្ហាញការកោតសរសើរជាខ្លាំងលើ Kylian Mbappe ហើយលោកក៏មានគំនិតសុទិដ្ឋិនិយមលើរូបគេ ក្នុងការសាងស្នាដៃដូច Cristiano Ronaldo នៅទឹកដី Santiago Bernabeu ផងដែរ។

Kylian Mbappe និង Cristiano Ronaldo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mbappe ត្រូវបាន Real Madrid ចុះកុងត្រាមកកាន់ក្លិប កាលពីរដូវក្តៅកន្លងទៅ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេផុតសុពលភាពកិច្ចសន្យាជាមួយក្រុម Paris Saint-Germain។ យ៉ាងណាមិញ សម្រាប់ការមកដល់រដូវកាលដំបូង ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៦ ឆ្នាំរូបនេះពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ដោយរូបគេបង្ហាញខ្លួនបានចំនួន ៤៥ ប្រកួត រកបាន ៣៣ គ្រាប់ និង ៥ បញ្ជូន(assist) ខណៈចំនួនគ្រាប់បាល់នេះ ក៏បានតាមស្មើកំណត់ត្រារបស់ Ronaldo នៅក្នុងរដូវកាលដំបូងជាមួយក្រុមអធិរាជសផងដែរ។

Kylian Mbappe

ជុំវិញការបង្ហាញសមត្ថភាពដ៏ល្អបែបនេះ លោក Acelotti បានយក Mbappe ទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៥ សម័យយ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំសង្ឃឹមចំពោះ Mbappe គឺគេអាចសាងស្នាដៃបានដូចអ្វី ដែល Cristiano Ronaldo ធ្លាប់ធ្វើនៅ Real Madrid។ ខ្ញុំគិតថា គាត់អាចធ្វើបាន។ ប្រសិនបើគាត់ធ្វើបានបែបនោះមែន គាត់នឹងក្លាយជាវីរបុរសនៅ Real Madrid ដូច Cristiano Ronaldo ដែរ»

Carlo Ancelotti និង Kylian Mbappe

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ ESPN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ២ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

ព័ត៌មានជាតិ៨ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១៧ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម