កីឡា
សូម្បី ចាន់ រតនា ក៏សរសើរ យ៉ាស៊ីន មហាម៉ាត់ មិនដាច់ពីមាត់ដែរពិសេសជ្រំជើងសេះដើរចូល
កីឡាករចាស់វស្សា ចាន់ រតនា សរសើរមិនដាច់ពីមាត់អំពីសមត្ថភាពល្អរបស់ មហាម៉ាត់ និង យ៉ាស៊ីន ការហ្វឹកហាត់ បច្ចេកទេសវាយ ពិសេសការជ្រំជើងសេះដើរចូលវាយដោយមិនសូវខ្វល់ស្ទង់ស្ទាបដៃគូអ្វីច្រើននោះឡើយ។

ចាន់ រតនា (រូបភាពហ្វេសបុកផេក ថោន)
លើកឡើងក្នុងកិច្ចសម្ភាស ចាន់ រតនា ថាលោកពេញចិត្តជាខ្លាំងចំពោះសមត្ថភាពកីឡាករអាហ្វហ្គានីស្ថានទាំងពីររូបរួមមាន មហាម៉ាត់ និង យ៉ាស៊ីន។ តាមដែលលោកធ្លាប់ហ្វឹកហាត់ជាមួយកន្លងទៅកីឡាករពីររូបនេះពិតជាប្រឹងប្រែងហ្វឹកហាត់ខ្លាំងមែន ពោលមិនលេងសើចច្រើនក្នុងពេលហាត់ផ្ដោតតែលើការហាត់មួយគត់ និងគោរពពេលវេលា។
ចំពោះក្បាច់ស្នៀតវិញកូនសិស្សលោក សេន ប៊ុនថេន ទាំងពីរអាចប្រើបានទាំងអស់ និងខួរក្បាលលឿនទៀតផងផ្លាស់ប្ដូរភ្លាមៗ។ កាន់តែពេញចិត្តចំពោះ រតនា មួយទៀតនោះគឺចិត្តក្លាហានគោះជួងជ្រំជើងសេះដើរចូលវាយដោយមិនសូវគិតគូរ ឬស្ទាបស្ទង់ច្រើននោះឡើយ។

មហាម៉ាត់ (រូបភាពហ្វេបុកផេក Hang Meas Kunkhmer)
ចាន់ រតនា លើកឡើងថា ប្រសិនបើកីឡាករកម្ពុជាព្យាយាមហ្វឹកហាត់ ផ្ដោតលើការហ្វឹកហាត់ តាំងចិត្ត ដូចទៅហ្នឹងកីឡាករ មហាម៉ាត់ យ៉ាស៊ីន នៅថ្ងៃខាងមុខច្បាស់ជាសំបូរកីឡាករល្អៗបែបនេះច្រើនជាមិនខាន។

យ៉ាស៊ីន (រូបភាពហ្វេសបុក សេន ប៊ុនថេន)
បញ្ជាក់ដែរថា យ៉ាស៊ីន និង មហាម៉ាត់ ជាកូនសិស្សលោក សេន ប៊ុនថេន ហាត់នៅក្លឹបសេនប៊ុនថេនគុនខ្មែរ។ អ្នកទាំងពីរនាក់នេះកំពុងអុកឡុកខ្លាំងក្នុងវិស័យគុនខ្មែរ និងយកឈ្នះជើងខ្លាំងកម្ពុជាជាច្រើនរូបមកហើយ។ ថ្មីៗនេះ មហាម៉ាត់ ទើបឈ្នះពានរង្វាន់ និងខ្សែក្រវាត់១គ្រឿងជាមួយ ពេជ្រ សឹង្ហៈ។ ចំណែក យ៉ាស៊ីន ទើបឈ្នះម៉ារ៉ាតុងទទួលបានខ្សែក្រវាត់ ១គ្រឿងផងដែរក្រោយឈ្នះពិន្ទុ សែន រ៉ាដេត វគ្គផ្ដាច់ព្រ័ត្រនៅសង្វៀនថោន៕
អត្ថបទដោយ៖ នួន ស៊ីណ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់