Connect with us

កីឡា

ក្លិប KKIF នឹង​រៀប​ចំ​ការ​ប្រកួត​ខ្សែ​ក្រវាត់​ WBC ៣ខ្សែនៅខេត្តព្រះសីហនុ

បានផុស

នៅ

ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ (KKIF) និង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ សហការ​ជា​មួយ​ក្រុម​ប្រឹក្សា​ប្រដាល់​សកល​ពិភព​លោក​ (WBC) នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក WBC ៣​ប្រភេទ​ផ្សេង​គ្នា​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ខេត្ត​ព្រះ​សីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ស្រី​ ចាន់ថន ស្ថាបនិក​ក្លិប KKIF បាន​នាំ​​យក​ខ្សែ​ក្រវាត់​ពិភព​លោក WBC ៣​ប្រភេទ​ផ្សេង​គ្នា​ពី​ប្រទេស​ម៉ិកស៊ិក មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៥។ ខ្សែ​ក្រវាត់​ទាំង​៣​ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​ក្លិប​របស់​លោក​ឧកញ៉ា​ដើម្បី​រក្សា​ទុក​នៅ​ទី​នោះ​ត្រៀម​រៀបចំ​ការ​ប្រកួត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ។

លោក​ឧកញ៉ាបាន​រៀប​រាប់​​ថា ខ្សែ​ក្រវាត់ WBC ទាំង​៣​ប្រភេទ​គឺ​​ខ្សែ​ក្រវាត់​គុន​ខ្មែរ WBC Kun Khmer ១ខ្សែ​ និង​ខ្សែ​ក្រវាត់​ប្រដាល់​សកល​ពិភព​លោក WBC ២​ខ្សែ។ ចំពោះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ WBC Kun Khmer គឺ​​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​កិច្ច​សហការ​គ្នា​រវាង​​​គុន​ខ្មែរ និង​ក្រុម​ប្រឹក្សា​ប្រដាល់​សកល​​ពិភព​លោក​។ ស្ថាប័ន​ប្រដាល់​សកល​ពិភព​លោក​នេះ​បាន​រៀប​ចំ​តាក់​តែង និង​ឌីហ្សាញ​ជា​ពិសេស​ដែល​រំលេច​ពាក្យ«គុន​ខ្មែរ ទង់​ជាតិ​ខ្មែរ​ កម្ពុជា អង្គរវត្ត និង​ពណ៌​ទង់​ជាតិ​កម្ពុជា»​ដែល​ខុស​ប្លែក​ពី​ខ្សែ​ក្រវាត់ WBC ​ដើម។ ក្រុម​ការងារ​នឹង​ធ្វើ​ការ​ងារ​បន្ថែម​ទៀត ហើយ​ខ្សែ​ក្រវាត់​​ WBC Kun Khmer ​ក្រោយ​ទៀត​ទើប​ដូច​​ខ្សែ​ក្រវាត់​ដើម​របស់​គេ​។

និយាយ​ពី​ខ្សែ​ក្រវាត់​ប្រដាល់​សកល​ WBC ២​ខ្សែ​នឹង​ត្រូវ​ដាក់​ឲ្យ​កីឡាករ​បរទេស​ប្រកួត​ដណ្តើម​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ខេត្ត​ព្រះ​សីហនុ។ ក្នុង​នោះ​មាន​កីឡាករ​ប្រដាល់​សកល​ហ្វីលីពីន និង​មក​ពី​ប្រទេស​ផ្សេង​ៗ​ដែល​ត្រូវ​ប្រជែង​គ្នា​​ដណ្តើម​ខ្សែ​ក្រវាត់​សកល​ពិភព​លោក​ទាំង​ពីរ​នេះ។

តាម​ការ​បញ្ជាក់​ពី​លោក​ឧកញ៉ា ស្រី ចាន់ថន ថា កីឡាករ​កម្ពុជា​២​រូបគឺ ឈឿង ល្វៃ និង សុខ ធី មាន​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ WBC នៅ​ខេត្ត​ព្រះ​សីហនុ​ ប៉ុន្តែ​នៅ​មិន​ទាន់​លំអិត​ពី​​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ WBC Kun Khmer ឬ​មិត្តភាព​អន្តរជាតិ​ឡើយ។ ជា​មួយ​គ្នា​នេះ ភាគី​អន្តរជាតិ​ដែល​មក​ពី ក្រុម​ប្រឹក្សា​ប្រដាល់​សល់​ពិភព​លោក ​កីឡាករ និង​ក្រុម​ការងារមាន​​​ប្រមាណ​១៩​នាក់​នឹង​មក​ប្រទេស​កម្ពុជា។ ក្រុម​ការងារ​បរទេស​មិន​ត្រឹម​តែ​មក​រៀបចំ​ការ​ប្រកួតប្រដាល់​សកល​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក​ WBC ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គាត់​ក៏​នឹង​តាម​ដាន​មើល​ពីកីឡា​ប្រដាល់​គុន​ខ្មែរ​​ផង​ដែរ​ដែល​បាន​ចូលរួម​សហការ​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៧ វិនាទី មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ១ នាទីute មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ២ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង៧ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ព័ត៌មានជាតិ១០ នាទីutes មុន

វិទ្យាល័យព្រែកលាប នឹងរៀបចំកម្មវិធីប្រកួតសំណេរ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម