Connect with us

កីឡា

ចេញទៅ អាមេរិក លើកនេះ គុនខ្មែរ នឹងចាប់ដៃស្ថាប័ន WCK ប្រកួតច្បាប់គុនខ្មែរ

បានផុស

នៅ

នៅសល់ត្រឹមតែជិត ២ សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃ អាទិត្យ ទី ១៣ ខែ មេសា នឹងដល់ការប្រកួតរវាងកីឡាករគុនខ្មែរ ទល់នឹងអ្នកប្រដាល់ អាមេរិក នៅទឹកដី សហរដ្ឋអាមេរិក ហើយ។

ទិដ្ឋភាពសន្និសីទកាសែត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាសភាពកីឡាករគុនខ្មែរ ដែលនឹងត្រូវចេញទៅប្រកួតនោះទីនោះរួមមាន កីឡាករ ពេជ្រ សម្បត្តិ, រឿង សោភ័ណ្ឌ, ធន់ រិទ្ធី និងកីឡាការិនី អេ យ៉ានុត។ ក្នុងនោះគូប្រកួតនីមួយៗក៏បានប្រកាសរួចរាល់ហើយដែរ ប៉ុន្តែគូ ដែលគួរ​​ឲ្យ​ចាប់អារម្មណ៍ជាងគេ គឺ​ដៃ​គូរបស់ពេជ្រ សម្បត្តិ គកីឡាករអាមេរិក Edgar Tabares ដែលធ្លាប់មានប្រវត្តិជួបជាមួយអ្នកប្រដាល់ ថៃ រ៉ដថាំង នៅសង្វៀន ONE Championship កាលពីខែ ឧសភា ឆ្នាំ ២០២៣។

សមាសភាពកីឡាករបរទេស

នៅក្នុងសន្នសីទកាសែតមុនចេញដំណើទៅ អាមេរិក នារសៀលថ្ងៃទី ០១ ខែ មេសា នេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍អំពីច្បាប់ និងលក្ខខណ្ឌប្រកួតយ៉ាងដូច្នេះថា ៖«កីឡាករទាំង ៤ នាក់ នឹងប្រកួតដណ្តើមខ្សែក្រវាត់ទាំង ៤ នាក់​តែម្តង។ មាន ២ រូប នឹងប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ ​(កម្ពុជា-អាមេរិក) គឺអេ យ៉ានុត និងរឿង សោភ័ណ្ឌ។ លក្ខខណ្ឌនៃការប្រកួត នឹងប្រកួត ៣ ទឹក ដោយប្រើច្បាប់គុនខ្មែរ។ ចំណែក ពេជ្រ សម្បត្តិ និង ធន់ រិទ្ធី នឹងប្រកួតដណ្តើមខ្សែក្រវាត់ WCK Kun Khmer របស់សហរដ្ឋអាមេរិក ដែលនឹងប្រកួតលក្ខខណ្ឌ ៥ ទឹក ហើយប្រើប្រាស់ច្បាប់គុនខ្មែរដូចគ្នា»។

ឯកឧត្តមខូវ ឆាយ

លោក ខូវ ឆាយ បានបន្តទៀតថា ៖«ការរៀបចំការប្រកួតលើកនេះ យើងនឹងចាប់ដៃគូជាមួយស្ថាប័ន WCK ដែលជាស្ថាប័នមួយមានអាជ្ញាប័នរៀបចំការប្រកួតនៅ សហរដ្ឋអាមេរិក ជាពិសេសគឺរដ្ឋ កាលីហ្វ័រញ៉ា តែម្តង។ ការចាប់ដៃគូលើកនេះ យើងសហការរៀបចំនៅក្នុងលក្ខខណ្ឌ ដោយប្រើប្រាស់ឈ្មោះគុនខ្មែរតែម្តង»។

សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ទាំង ៤ រូប និង ប្រតិភូកីឡាប្រដាល់គុនខ្មែរនឹងចេញដំណើពី កម្ពុជា ទៅ អាមេរិក នៅព្រឹកថ្ងៃ ពុធ ទី ២ ខែ មេសា ស្អែកនេះ៕

ទិដ្ឋភាពសន្និសីទកាសែត
ទិដ្ឋភាពសន្និសីទកាសែត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេចតេជោ លើកកត្តា៤ ដែលពលរដ្ឋសប្បាយរីករាយគ្រប់ទីកន្លែងក្នុងឱកាសឆ្នាំថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យ៖ថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើង១០នាក់ចូលពន្ធនាគារ

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋាភិបាលគ្រោងបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ ទីតាំងនៅតំបន់ឆ្នេរ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៖ ពីការចាប់ផ្តើមសម្រាប់​សន្តិភាព ឈាន​ដល់ភាពចម្រូងចម្រាសជាសកល

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រតិភូទៅទស្សនកិច្ចនៅសិង្ហបុរី ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំនៅទីនោះ និងយកមកអនុវត្តនៅកម្ពុជា

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម