កីឡា
លេងបាន២ប្រកួត ដារ៉ាពេជ្រ ស៊ុតចូល១៩គ្រាប់ ជា Top Scorer ស្វាយរៀងខាប់
កីឡាករ ថន ដារ៉ាពេជ្រ របស់ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កំពុងឈរលើកំពូលតារាងជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី៥ ពានរង្វាន់ ស្វាយរៀង ខាប់ លើកទី៧ ឆ្នាំ២០២៥។

ការប្រកួតក្នុងសប្តាហ៍ទី១ ខ្សែប្រយុទ្ធ ថន ដារ៉ាពេជ្រ បង្កការភ្ញាក់ផ្អើលមែនទែនក្នុងពានរង្វាន់ ស្វាយរៀងខាប់ លើកទី៧ ដោយរូបគេស៊ុតបាន១៥គ្រាប់ម្នាក់ឯងជួយឲ្យក្រុម ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុម ក្របីព្រៃកោះក្បាន ដោយលទ្ធផល ១៨-២។
នៅសប្តាហ៍ទី៣ ដែលជាការប្រកួតលើកទី២របស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កីឡាករ ថន ដារ៉ាពេជ្រ ស៊ុតបាន៤គ្រាប់ទៀតដែលជាពេលក្រុមរបស់ខ្លួនទទួលបានជ័យជម្នះលើក្រុម ភូមិហ៊ីង ដោយលទ្ធផល ៧-០។

ដូច្នេះគ្រាន់តែ២ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល កីឡាកររូបនេះរកបាន១៩គ្រាប់ ឈរលើកំពូលតារាងជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី៥ ដែលបានបញ្ចប់ទៅកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រកបាន៦ពិន្ទុ ស៊ុតចូលដៃគូ២២គ្រាប់ និងត្រូវបានដៃគូស៊ុតចូល២គ្រាប់ កំពុងឈរលេខ២ក្នុងពូល ក ដែលស្ថិតនៅពីក្រោមក្រុមលេខ១ កាំភ្លើងធំ ដែលមាន៦ពិន្ទុដូចគ្នា ប៉ុន្តែមានគ្រាប់បាល់២៧គ្រាប់ចំណេញច្រើនជាង។

លទ្ធផល សប្តាហ៍ទី៥
- សសយក ស្រុកចន្ទ្រា ៣-៩ ស្វាយទាប អេហ្វស៊ី
- ពពែត អេហ្វស៊ី ០-១៣ United SEZ
- ភូមិយើង អេហ្វស៊ី ១- ២ មេសរថូក អេហ្វស៊ី
- យុវជនគគីរសោម ០-៣ សាមគ្គីកីឡា
- សាកលស្វាយរៀង ២-២ យុវជនសាមគ្គី
- ហនុមានពោធិ៍ថ្មី ២-៤ យុវជនជីភូ
លទ្ធផល សប្តាហ៍ទី៤
- ឆ្មាបុងបុង ២-៣ Team យើង
- សសយក ស្រុករមាសហែក ០-៤ ព្រះខ័នរាជស្វាយរៀង U18
- យុវជនសាមគ្គី ១១-១ ពពែត អេហ្វស៊ី
- សសយក ស្រុកកំពង់រោទិ៍ ១-២ ភូមិកណ្តាលខាងលិច
- គោព្រៃភូមិស្វាយធំ ៨-២ យុវជនចុងព្រែក
- United SEZ ១-២ សាកលស្វាយរៀង
លទ្ធផល សប្តាហ៍ទី៣
- CRS SPORT ៧-១ យុវជនខ្មែរខេមរា
- មេសរថូក អេហ្វស៊ី ៤-១ ហនុមានពោធិ៍ថ្មី
- ភូមិហ៊ីង ០-៧ ស្នងការខេត្តស្វាយរៀង
- សាលាចំរើនសូនីតា ០-៤ សាំម៉ូរ៉ៃភូមិកឹង
- សសយក ឃុំត្នោត ៣-០ ភូមិយើង អេហ្វស៊ី
- ក្របីព្រៃកោះក្បាន ០-១៣ កាំភ្លើងធំ
លទ្ធផល សប្តាហ៍ទី២
- សាកលស្វាយរៀង ៦-១ ពពែត អេហ្វស៊ី
- សាមគ្គីកីឡា ០-៥ ស្វាយទាប អេហ្វស៊ី
- លីងគួយ អេហ្វស៊ី ២-១ បក្សីស្វាយរៀង
លទ្ធផល សប្តាហ៍ទី១
- កាំភ្លើងធំ ១៤-០ ភូមិហ៊ីង
- Team យើង ២-១ ភូមិកណ្តាលខាងលិច
- គោព្រៃភូមិស្វាយធំ ០-៥ ព្រះខ័នរាជស្វាយរៀងអាយុ១៨ឆ្នាំ
- ស្នងការខេត្តស្វាយរៀង ១៨-២ ក្របីព្រៃកោះក្បាន
- ឆ្មាបុងបុង ០-៤ សសយក ស្រុកកំពង់រោទិ៍
- យុវជនចុងព្រែក ១-១ សសយក ស្រុករមាសហែក
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម