Connect with us

កីឡា

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

បានផុស

នៅ

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចុងសប្ដាហ៍ព្រះខ័នរាជស្វាយរៀង បានយកឈ្នះម្ចាស់ផ្ទះណាហ្គាវើលដ៍ ដោយលទ្ធល ៤ទល់០ ក្នុងជំនួបសប្ដាហ៍ទី២៦ នៃខេមបូឌានព្រីមៀរលីគ នាកីឡដ្ឋាខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតនេះ Matheus Celestino Moresche រកបាន ៣គ្រាប់ម្នាក់ឯង ដោយរកបានគ្រាប់ទី១ នៅនាទី៤១ គ្រាប់ទី២ នៅនាទី៧៣ និងគ្រាប់សម្រេច Hat-trick នៅនាទី ៩០+២ ដែលនាំឱ្យគេរកបាន ៣គ្រាប់ម្នាក់ឯងជាលើកដំបូង បន្ទាប់ពីទើបតែបង្ហាញខ្លួនបាន ៤លើក ឱ្យព្រះខ័នរាជស្វាយរៀង ក្នុងលីគ និងជាគ្រាប់ទី៥ របស់គេជាមួយក្លិបផងដែរ។

ក្រោយធ្វើបាន ៣គ្រាប់ម្នាក់ឯង លោក Pep Munoz ដែលជាគ្រូបង្វឹកនៃក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង បានលើកសរសើរ ក៏ដូចជាបង្ហាញពីមូលហេតុខ្លះៗដែលកីឡាករប្រេស៊ីលរូបនេះ ធ្វើមិនទាន់បានល្អមែនទែនខ្លាំងក៏ដោយ ចាប់តាំងពីចូលរួមជាមួយក្លិប។

លោក Pep Munoz បាននិយាយដូច្នេះថា ៖«Moresche បាន​ព្យាយាម ហើយនឹងធ្វើបានល្អនៅក្នុងការហ្វឹកហាត់ដែលធ្វើឱ្យកត្តាកាយសម្បទារបស់គាត់ត្រឡប់មកវិញ។ តាមពិតទៅគាត់គឺជាកីឡាករម្នាក់ដែលមានគុណភាព គ្រាន់តែដោយសារចប់រដូវកាលនៅលីគចិនគាត់សម្រាកយូរ ដូច្នេះគាត់ត្រូវការពេលវេលាដើម្បីស្ដារ​កាយសម្បទាឡើង​វិញ។ អ៊ីចឹងយើងពិតជាសប្បាយចិត្ត​ជាមួយអ្វីដែលគាត់ធ្វើថ្ងៃនេះ (ការទាត់ចូល ៣គ្រាប់ម្នាក់ឯង) ហើយការទាត់បញ្ចូលទីគឺប្រាកដណាស់ ផ្ដល់នូវទំនុកចិត្តដល់គាត់»។

គួររម្លឹក​ថា Matheus Celestino Moresche ចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៥ ដែលត្រូវនឹងពាក់កណ្ដាលរដូវកាល២០២៤/២៥។

រូបគេអាចចូលរួមប្រកួតបានឱ្យព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ និងពានក្លិបបាល់ទាត់ទ្វីបអាស៊ី កម្រិតទី៣ (AFC Challenge League) ស្របពេលដែលត្រឹមបច្ចុប្បន្ន គេបង្ហាញខ្លួនបាន ៥លើកឱ្យស្វាយរៀង និងទាត់ចូល ៥គ្រាប់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥៩ វិនាទី មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម