Connect with us

កីឡា

គ្រុឌ​បន្ត​ត្រួស​ត្រាយ​ផ្លូវនាំ​គុន​ខ្មែរ​ទៅ​រៀបចំ​ការ​ប្រកួត​អន្តរជាតិ ដំបូង​នៅ​ទឹក​ដី​អាមេរិក

បានផុស

នៅ

កីឡា​ប្រដាល់​គុន​ខ្មែរ​​បាន​​បោះ​​ជំហាន​ជា​ប្រវត្តិសាស្រ្តថ្មីមួយទៀត​ឆ្ពោះ​ទៅ​​​​ទឹក​ដី​​មហា​អំណាច សហរដ្ឋ​អាមេរិក ​​ដោយ​មានសង្វៀន​គ្រុឌ​​ដែល​ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ និងនាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ វេលា​ម៉ោង ៦ល្ងាច នៅអាមេរិក ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី១៣ ខែមេសា ​ឆ្នាំ​២០២៥ វេលា​ម៉ោង​៨​ព្រឹក នៅកម្ពុជា នា​ទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រុឌត្រូវបានគេទទួលពីការចូលរួមលើកស្ទួយវិស័យកីឡាជាច្រើន ជាពិសេសកីឡាប្រដាល់គុនខ្មែរ ដែលជាសិល្បៈកេរដំណែលពីដូនតាខ្មែរ ហើយការចូលរួមរបស់គ្រុឌ គឺមានរូបភាពទូលំទូលាយដែលក្នុងនោះមានដូចជាការបង្កើតកម្មវិធីប្រដាល់នៅទូទាំងក្នុងប្រទេស និងក្រៅប្រទេស កម្មវិធីប្រដាល់ថ្នាលគុនខ្មែរ, ការឩបត្ថម្ភគាំទ្រកីឡាករ កីឡាការិនី​ដើម្បីឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរ ព្រមទាំងឩបត្ថម្ភក្លឹបប្រដាល់ដើម្បីបន្ត​អភិវឌ្ឍ​ និងបន្តបណ្តុះបណ្តាល​ធន​ធាន​កីឡាករ កីឡាការិនី ក៏ដូចជាឩបត្ថម្ភអ្នកផ្សព្វផ្សាយគុនខ្មែរផងដែរ។

ក្រោមការដឹកនាំរបស់អ្នកឩកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លោកតែងត្រូវបានគេទទួលស្គាល់ថាជាមនុស្សម្នាក់ដ៏សំខាន់​ដែល​មានចំណែក ​ក្នុង​ការ​ធ្វើឲ្យគុនខ្មែររីកចម្រើនដូចសព្វថ្ងៃ។ លោកមានឆន្ទៈជួយគុនខ្មែរ ស្រឡាញ់គុនខ្មែរ និងមានទិសដៅច្បាស់​លាស់ ព្រមទាំងបំផុសចលនាគាំទ្រគុនខ្មែរឲ្យកាន់តែទូលំទូលាយទាំងនៅក្នុងស្រុក និងអន្តរជាតិ។

នេះមិនមែនជាលើកទីមួយទេ ដែលគ្រុឌចេញដំណើរទៅផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស ហើយដំណើរទៅសហរដ្ឋអាមេរិកនេះ គឺជាជំហានដ៏មោះមុត និងក្លាហានបំផុតមួយរបស់គ្រុឌ ព្រោះវាមិនមែនជារឿងងាយស្រួលក្នុងការនាំយកកីឡាករ កីឡាការិនី​ និងប្រតិភូជាច្រើននាក់ទៅដល់ទឹកដីដែលគ្រប់គ្នាតែងប្រាថ្នាចង់ទៅ ហើយនេះក៏ជាការត្រួសត្រាយផ្លូវឲ្យ​អត្តពលិក​គុន​ខ្មែរបង្ហាញខ្លួនលើឆាកអន្តរជាតិកាន់តែធំ និងឈាងចាប់ក្តីស្រមៃរបស់ខ្លួនផងដែរ។

កុំ​ភ្លេច ជើង​ខ្លាំង​គុន​ខ្មែរ​មាន​ ពេជ្រ សម្បត្តិ, រឿង សុភ័ណ្ឌ, ធន់ រិទ្ធី និងកីឡាការិនី អេ យ៉ានុត ដែល​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​អាមេរិក សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទាំង​៤​នាក់។ អ្វី​ដែល​កាន់​តែ​ពិសេស​គឺ​ការ​ប្រកួត​នេះ​​តាម​គោល​ការណ៍ ច្បាប់ទម្លាប់​ និង​លក្ខន្តិកៈ​កីឡា​ប្រដាល់​គុន​ខ្មែរ​តែ​ម្តង។

គាំទ្រគុនខ្មែរជាមួយគ្រុឌ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៥ វិនាទី មុន

ស្ត្រីចិនម្នាក់តែងខ្លួនជាតួអង្គក្នុងរឿង «ណាចា» ត្រូវបុរសជប៉ុនជេរប្រមាថ និងប្រើហិង្សា

ព័ត៌មានជាតិ២ នាទីutes មុន

ជនជាតិដើមភាគតិចព្នង ធ្វើពិធីសែនព្រេនសុំទឹកភ្លៀងនារដូវវស្សា និងមានសម្បុកឃ្មុំច្រើននៅរដូវប្រាំង

ជីវិតកម្សាន្ដ៥ នាទីutes មុន

​តារាចិន លោក Huang Xiaoming ដាក់ពាក្យប្តឹង​អ្នក​សរសេរប្លុក​ ដែលផ្សាយ​ពាក្យ​ចចាមអារ៉ាម​អាក្រក់ៗពីមិត្តស្រី

កីឡា១១ នាទីutes មុន

លោក Honda, កីឡាករច្រើន​នាក់បានផ្ញើសារយ៉ាង​ក្រៀមក្រំបំផុត ពីមរណភាពរបស់ ទេស សម្បត្តិ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់​​ ត្រូវ​សត្វតោ​វាយប្រហារ​ស្លាប់ នៅ​ប្រទេស​កេនយ៉ា

Sokha Hotels

ព័ត៌មានពេញនិយម