Connect with us

កីឡា

ធ្ងន់ហើយ! ក្រោយចាញ់យប់មិញ អ្នកគាំទ្រ Man UTD ទទូចឱ្យកីឡាករម្នាក់ចាកចេញ

បានផុស

នៅ

អ្នកគាំទ្រក្រុម Manchester United ជាច្រើន បានបង្ហាញការមិនពេញចិត្តចំពោះការលេងរបស់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho ឡើយ បន្ទាប់ពីក្រុមបិសាចក្រហមបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ទី ២ ខែ​មេសានេះ។

Alejandro Garnacho
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការប្រកួតសប្តាហ៍ទី ៣០ នៃក្របខណ្ឌ Premier League កាលពីយប់មិញ ក្រុម Man United បានរាជ័យយ៉ាងអាមាសក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Nottm Forest ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈមួយគ្រាប់នោះ គឺរកបានដោយកីឡាករ Anthony Elanga នៅនាទីទី ៥។

ទិដ្ឋភាពប្រកួត

បន្ទាប់ពីការប្រកួតបញ្ចប់ភ្លាម Garnacho បានក្លាយជារ៉ាដារិះគន់ធំរបស់អ្នកគាំទ្រ ក្រោយរូបគេបង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះ។ ក្នុងនោះ តាមរយៈស្ថិតិលេងពេញ ៩០ នាទី ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ២០ ឆ្នាំ មិនបានស៊ុតចំគោលដៅសូម្បីមួយជើង ក្នុងចំណោមការស៊ុត ៦ លើក ហើយអ្វីដែលកាន់តែស្តាយថែមទៀត គឺរូបគេមានឱកាសស៊ុតនៅមុខទី ១ លើក ប៉ុន្តែបែរជាស៊ុតមិនចូលទៅវិញ។

ទាក់ទងនឹងរឿងខាងលើ អ្នកគាំទ្រ Man UTD បាននាំគ្នាបង្ហោះសារនៅបណ្តាញសង្គម X យ៉ាងដូច្នេះថា៖

«ខ្ញុំមិនចង់ឃើញ Garnacho ពាក់អាវ United ម្តងទៀតទេ វាពិតជាគួរឱ្យអៀនខ្មាសណាស់»។

មតិអ្នកគាំទ្រ

«ពួកគេគួរតែបណ្តេញ Garnacho ចេញ ដូចអ្វីដែលពួកគេធ្លាប់ធ្វើដាក់ Ronaldo ដែរទៅ។ មើលទៅ គាត់ចង់ធ្វើឱ្យដូចនិម្មិត​រូប របស់គាត់ពេកហើយ»។

មតិអ្នកគាំទ្រ

«បញ្ជូន Garnacho ទៅកន្លែង ដែលសក្តិសមទៅ»៕

មតិអ្នកគាំទ្រ

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ វិនាទី មុន

ដើមឆ្នាំ២០២៥ ក្រសួងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៤ ព្រោះយកតួនាទីទៅកំហែងទារប្រាក់

កីឡា២ នាទីutes មុន

ធ្ងន់ហើយ! ក្រោយចាញ់យប់មិញ អ្នកគាំទ្រ Man UTD ទទូចឱ្យកីឡាករម្នាក់ចាកចេញ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើកាត់បន្ថយពន្ធលើរថយន្តនាំចូលមួយចំនួន

ព័ត៌មានជាតិ២១ នាទីutes មុន

ប.ស.ស ប្រកាសឱ្យសមាជិកបង្កើនការប្រុងប្រយ័ត្នការឆបោករបស់ក្រុមជនអនាមិក ចៀសវាងខាតបង់ប្រាក់ ឬ ទ្រព្យសម្បត្តិផ្សេងៗ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

សម្ព័ន្ធមិត្តក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ាប្រកាស​​​​ផ្អាក​ប្រយុទ្ធ​១ខែ តែរក្សាសិទ្ធិ​​ការពារខ្លួន​

Sokha Hotels

ព័ត៌មានពេញនិយម