កីឡា
Amorim ទម្លាយហេតុផលធំចំពោះ Bruno នឹងមិនចាកចេញទៅ R.Madrid
អ្នកចាត់ការរបស់ Manchester United លោក Ruben Amorim ជឿជាក់លើ Bruno Fernandes នឹងមិនចាកចេញពី Manchester United ឡើយ បន្ទាប់ពីមានពាក្យចចាមអារ៉ាមរូបគេ នឹងផ្លាស់ទៅ Real Madrid នៅរដូវក្តៅខាងមុខ។

លោក Amorim បានទម្លាយពីកិច្ចពិភាក្សាមួយចំនួនរវាងលោក និង Bruno រហូតធ្វើឱ្យលោកហ៊ានធានាថា ប្រធានក្រុមរូបនេះ នឹងមិនចាកចេញពីទឹកដី Old Trafford ផ្លាស់ទៅកាន់ទឹកដី អេស្ប៉ាញឡើយ។ អ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំ បានលើកឡើងបែបនេះ បន្ទាប់ពីថ្មីៗនេះមានសេចក្តីរាយការណ៍ថា ក្រុមអធិរាជសកំពុងពិចារណាចង់ដេញថ្លៃទឹកប្រាក់ចំនួន ១១៦ លានដុល្លារអាមេរិក ចុះកុងត្រាយកតារាវ័យ ៣០ ឆ្នាំពី Man United។

ថ្លែងអំពីអនាគតរបស់ Bruno នៅក្នុងសន្និសីទកាសែត មុនការប្រកួតរវាងក្រុមបិសាក្រហម ទល់នឹង Nottingham Forest កាលពីថ្ងៃ អង្គារ៍ ទី ១ ម្សិលមិញ លោក Amorim បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «វានឹងមិនកើតឡើងទេ។… ខ្ញុំចង់ឱ្យ Bruno បន្តនៅទីនេះ។ ពួកយើងចង់ឈ្នះ Premier League ម្តងទៀត។ ពួកយើងចង់បានកីឡាករល្អបំផុតនៅជាមួយយើង។ គាត់នៅក្មេងនៅឡើយ ព្រោះគាត់អាចលេងបាន ៥៥ ប្រកួតរៀងរាល់រដូវកាល។ ទាំងការបញ្ជូន (assist) និងស៊ុតបញ្ចូលទី គាត់ទើបតែមានវ័យ ៣០ ឆ្នាំប៉ុណ្ណោះ។ គាត់ជាកីឡាករ ដែលយើងចង់ឱ្យនៅទីនេះ។ គាត់នឹងមិនទៅទីណាទាំងអស់។… គាត់ជាមនុស្សម្នាក់ ដែលជាអ្នកគាំទ្រ Manchester United ចង់បាន។ គាត់ពិតជាមានអារម្មណ៍បែបនេះ។ នេះជាប្រភេទកីឡាករ ដែលពួកយើងចង់បាន។ គាត់នឹងមិនទៅណាទេ ព្រោះខ្ញុំបាននិយាយជាមួយគាត់រួចហើយ»។
សូមបញ្ជាក់ថា Bruno គឺនៅសល់កិច្ចសន្យាជាមួយ Man United ២ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Metro

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា