Connect with us

កីឡា

Cristian រៀបរាប់​ពី​ការ​រស់​នៅ​ប្រទេស​កម្ពុជា​ដ៏​រីក​រាយ

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​ព្រះ​ខ័ន​រាជ​ស្វាយរៀង Cristian Roque បាន​រស់​នៅ​​​ប្រទេស​កម្ពុជា​សម្រាប់​ការ​ប្រកប​អាជីព​បាល់ទាត់​រយៈ​ពេល​ជាង​៣​ឆ្នាំ​ហើយ​ដែ​ល​រហូត​ដល់​ពេល​នេះ​​រូបគេ​កំពុង​រីក​រាយ​មែន​ទែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Cristian បានរៀប​រាប់​ថា ៖«ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការស្នាក់​​នៅ​ទី​នេះ ពី​ព្រោះកាល​ពី​ឆ្នាំ​ដំបូង ខ្ញុំ​អត់​ចេញ​ទៅ​ណា​ទេ គឺ​​នៅ​​តែ​ផ្ទះ និង​ទៅ​លេង​បាល់​ប៉ុណ្ណោះ។ ប្រហែល​ជា​៨​ខែ ខ្ញុំ​ទៅ​តែ​លេង​បាល់​ និង​ត្រឡប់​មក​ផ្ទះ​វិញ ពី​ព្រោះ​ពេល​នោះ ​ខ្ញុំ​អត់​ចេះអង់គ្លេស។ ខ្ញុំ​មិន​ដឹង​ថា​តើ​ត្រូវ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃដូច​ម្តេច»។

«បច្ចុប្បន្ន​នេះ ខ្ញុំ​អាច​ទៅ​ណា​ក៏​បាន។ ខ្ញុំ​​ចេញ​ទៅ​ក្រៅ​ជា​មួយ​មិត្តភក្តិ។ ពួក​គាត់​តេ​ទូរសព្ទ​មក​ខ្ញុំ ហើយ​ណាត់​ជួប​គ្នា​កន្លែង​ណា​មួយ ខ្ញុំ​អាច​ទៅ​បាន។ ដូច​ជា​ទៅ​ភោជនីយដ្ឋាន ខ្ញុំ​ឧស្សាហ៍​នាំ Taka ទៅ​ជា​មួយ​ដើម្បី​ញាំ​អាហារ​ប្រេស៊ីល ញាំ​ BBQ។ ឥឡូវ​នេះ ខ្ញុំ​អាច​ទៅ​កន្លែង​ណាក៏​បាន​ ហើយ​រីក​រាយ​ជា​មួយ​មិត្ត​រួម​ក្រុម ជា​មួយ​មិត្តភក្តិ។ ខ្ញុំ​អាច​ធ្វើ​អ្វី​ក៏​បាន ហើយ​អាច​ទៅ​ណា​មក​ណា​ម្នាក់ឯង តែ​ខ្ញុំ​មិន​ធ្លាប់​ទៅ​ណា​ម្នាក់​ឯង​ទេ»។

កីឡាករ​បាន​បន្ត​ថា ៖«ភាគ​ច្រើន​​ដែល​ខ្ញុំ​ចេញ​ទៅ​ក្រៅ​​គឺ​ដើម្បីញាំ BBQ ជា​មួយ​មិត្តភក្តិ​ ពី​ព្រោះមិត្ត​ភក្តិ​ជា​ប្រេស៊ីល​ចូល​ចិត្ត​ដូច​គ្នា។ ខ្ញុំ​ចូល​ចិត្ត​បាយឆា ឡុកឡាក់សាច់​គោ បាទ​គឺ​ឡុក​ឡាក់​សាច់​គោ​ជា​អាហារ​ខ្មែរ​ដែល​ខ្ញុំ​ចូល​ចិត្ត។ ជូន​កាល​ខ្ញុំ​ញាំ​ស៊ុប និង​មីស៊ុប ឆ្ងាញ់ ខ្ញុំ​ចូល​ចិត្ត​ញាំ»៕

អត្ថបទ៖ វីរបុត្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម