កីឡា
ប៊ុន សុធា បង្ហើរអារម្មណ៍តាមហ្វេសបុកបញ្ជាក់ពីការមិនសប្បាយចិត្តចំពោះអ្នកគាំទ្រមួយចំនួន
អ្នកលេងគុនខ្មែរ ប៊ុន សុធា បង្ហាញការមិនពេញចិត្តចំពោះអ្នកគាំទ្រមួយចំនួនដែលរិះគន់មិនមែនក្នុងន័យស្ថាបនានៅពេលឈ្នះអបអរសាទរ ចាញ់បន្ទោស មានបញ្ហាច្រើន ដែលនាំឲ្យគេលែងហ៊ានចង់ចេញទៅប្រកួតនៅក្រៅប្រទេសបន្តទៀត។

ការបង្ហោះរបស់ ប៊ុន សុធា
កីឡាករ ប៊ុន សុធា បានបង្ហោះសារនៅហ្វេសបុករបស់ខ្លួនថា៖
៣ដងចេញក្រៅប្រទេសមេរៀនដ៏ជូរចត់បន្តិច ស្ទើរតែលែងហ៊ានចេញក្រៅប្រទេសទៀត ឈ្នះសរសើរ ចាញ់មកវិញបញ្ហាច្រើន អ្នកខ្លះថាខ្លាំងបានតែក្នុងស្រុក កង្កែបក្នុងអណ្ដូង នេះពាក្យលើកទឹកចិត្ត ខ្ញុំប្រឹងណាស់ ជាន់…តម្លៃខ្លួនមិនលើសនៅខ្មែរ # ចិត្តមួយទៀតចង់បន្តទៅព្រោះខឹងចិត្តខ្លួនឯង។
ចិត្តកូនប្រុស
– ធ្លាប់សាកល្បង ធ្លាប់បរាជ័យគ្មានបញ្ហា
– អត់ធ្មត់ ចិត្តធ្ងន់ មិនបោះបង់
– ខកចិត្ត ចាញ់គេរក្សាជំហរ មិនបាក់ទឹកចិត្ត
– បាត់ភាពកក់ក្ដៅតែមិនបាត់ក្ដីសង្ឃឹម
– ក្រទ្រព្យបានតែកុំឲ្យក្រសន្តានចិត្ត
– ច្បាស់លាស់ និងស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លួន រឿងខ្លះកុំទាន់បោះបង់ កុំទាន់បាក់ទឹកចិត្ត យឺតខ្លះ លឿនខ្លះ កែតម្រូវបន្តិចម្ដងៗរហូតដល់យើងអាចរកឃើញសមត្ថភាពពិសេសរបស់ខ្លួនឯង។ ខ្លាសខេត្តកំពង់ចាម ប៊ុន សុធា

ប៊ុន សុធា (រូបភាពផេក ប៊ុន សុធា)
បើមើលតាមសំណេរនេះកូនសិស្សលោក ធន់ សុភា រូបនេះហាក់អន់ចិត្ត និងបាក់ទឹកចិត្តចំពោះការស្ដីបន្ទោសរបស់អ្នកគាំទ្រមួយចំនួនពិសេសលើកឡើងពីការបរាជ័យទាំង៣លើករបស់ខ្លួននៅឯក្រៅប្រទេស។ មួយទៀតគឺការមិនពេញចិត្តចំពោះសមត្ថភាពខ្លួនឯងដែលធ្វើមិនទាន់បានល្អក្នុងការប្រកួត។
ប៉ុន្តែចំណុចល្អមួយដែល ប៊ុន សុធា ដាក់នៅឃ្លាខាងក្រោមគេនោះគឺការលើកទឹកចិត្តខ្លួនឲ្យបន្តខំប្រឹងប្រែងតស៊ូមិនទៅណាចោលគុនខ្មែរ បន្តស្វែងរកភាពជោគជ័យឲ្យបានពិសេសការពង្រឹងសមត្ថភាព និងរកឃើញនូវភាពខ្លាំងពិតប្រាកដរបស់ខ្លួនឯងឲ្យបាន។

ប៊ុន សុធា (រូបភាពផេក ប៊ុន សុធា)
បញ្ជាក់ដែរថា ប៊ុន សុធា ជាកីឡាករប្រដាល់គុនខ្មែរដែលប្រឡូកក្នុងវិស័យប្រដាល់នេះយូរឆ្នាំដែរហើយ។ រូបគេឈ្នះខ្សែក្រវាត់ ឈ្នះពាន និងមេដាយថ្នាក់ជាតិក៏បានច្រើនគ្រឿងរួចមកហើយដែរ។ ប៉ុន្តែការចេញទៅប្រកួតនៅឯក្រៅប្រទេសប៉ុន្មានដងមកនេះហាក់មិនជោគជ័យនោះឡើយដូចជាការប្រកួតធំនៅអេស្ប៉ាញ ខណៈបច្ចុប្បន្នការរិះគន់ ឬបញ្ចេញមតិផ្សេងៗលើបណ្ដាញសង្គមមានការផុសផុលជាខ្លាំងពីសំណាក់អ្នកតាមដានគុនខ្មែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក