Connect with us

កីឡា

ឃើញទម្រង់លេងល្អ Aston ចង់ទិញផ្តាច់ Rashford ពី Man UTD ក្នុងតម្លៃ…

បានផុស

នៅ

ក្លិប Aston Villa កំពុងមានបំណងចង់ទិញផ្តាច់ខ្សែប្រយុទ្ធ Marcus Rashford ពី Manchester United នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

Marcus Rashford
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមិនចុះសម្រុងជាមួយអ្នកចាត់ការថ្មី លោក Ruben Amorim កីឡាករ Marcus Rashford ត្រូវបាន Man UTD ដាក់ឱ្យ Aston Villa ខ្ចីជើងកន្លះរដូវកាល កាលពីខែ មករា កន្លងទៅ អមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៥២ លានដុល្លារអាមេរិក។

ក្រោយ Rashford បង្ហាញសមត្ថភាពលេចធ្លោរខ្លាំង មានសេចក្តីរាយការណ៍ថា Aston ចង់បានខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំជាអចិន្ត្រៃយ៍នៅរដូវក្តៅខាងមុខនេះតែម្តង។ ហើយបើតាមប្រភពមួយទៀត ដែលចុះផ្សាយដោយ Daily Mail បានឱ្យដឹងថា Rashford អាចទៅចូលរួមជាមួយ Aston Villa ក្នុងតម្លៃ ៥២ លានដុល្លារអាមេរិក ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានក្លិបមួយចំនួនទៀតដែរ ដែលកំពុងចង់បាន Rashford ដូចគ្នា។

Marcus Rashford និងលោក Amorim

Rashford កំពុងបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍មែនទែន ក្រោមការដឹកនាំរបស់លោក Unai Emery នៅ Aston Villa។ ជាក់ស្តែងថ្មីៗនេះ រូបគទើបតែស៊ុតបញ្ចូលទី ២ គ្រាប់ រួមចំណែកជួយឱ្យ Aston ឈ្នះ Preston ៣-០ កក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup និងកាលពីថ្ងៃទី ២ ខែ មេសា យប់មិញនេះ រូបគេបានស៊ុតបញ្ចូលទី ១ គ្រាប់ ជួយឱ្យក្រុមរបស់ខ្លួន យកឈ្នះ Brighton ៣-០ នៅពាន Premier League៕

Marcus Rashford នៅ Aston Villa

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម