កីឡា
Nani ថា Viktor Gyokeres មានចំណុចពិសេស ២ អាចក្លាយជាខ្សែប្រយុទ្ធដ៏សក្តិសមរបស់ Man UTD
អតីតខ្សែប្រយុទ្ធរបស់ Manchester United លោក Nani បានជម្រុញឱ្យអតីតក្លិបរបស់ខ្លួន ចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ Sporting Lisbon កីឡាករ Viktor Gyokeres។

លោក Nani បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គាត់គឺជាកីឡាករម្នាក់ ដែលបានត្រៀមខ្លួនរួចរាល់ក្នុងការមកលេងនៅ Premier League សូមជឿលើខ្ញុំ។ កាលពីឆ្នាំមុន ពេលនេះ ខ្ញុំបាននិយាយបដិសេធ ដោយសារនៅ Premier League មានខ្សែការពារ ដែលអាចចាប់គាត់បាន។ គាត់ចូលចិត្តរត់ច្រើនជាមួយបាល់។ ខ្ញុំពិតជាចង់ឃើញគាត់ផ្លាស់មក Man United ណាស់»។
លោក Nani បានបន្ថែមទៀតថា៖ «ប្រសិនបើគាត់ផ្លាស់មកកាន់ Manchester United ហើយធ្វើអ្វី ដូចដែលគាត់ធ្វើនៅទីនេះ (ព័រទុយហ្គាល់) ខ្ញុំនឹងសប្បាយចិត្ត។ គាត់អាចរកគ្រាប់បាល់ជាច្រើនគ្រាប់រៀងរាល់សប្តាហ៍ ហើយនៅពេលមិនអាចរកគ្រាប់បាល់ គាត់អាចបញ្ជូនបាល់ (assist) ឱ្យមិត្តរួមក្រុម។ គាត់អាចបង្កើតឱកាសជូនក្រុម។ គាត់គឺមានកម្លាំងខ្លាំងណាស់។ គាត់អាចរត់នៅលើទីលាន ជាមួយល្បឿនដដែលពេញ ៩០ នាទី»។

ជាការពិតណាស់ Man UTD បច្ចុប្បន្នកំពុងមានបញ្ហាធំនៅត្រង់តំបន់ប្រយុទ្ធកណ្តាល។ ទោះបីជាពួកគេមាន Rasmus Hojlund និង Joshua Zirkzee ក៏ដោយ ក៏តំបន់ប្រយុទ្ធរបស់ពួកគេមិនទាន់រឹងមាំដែរ ជាក់ស្តែងខ្សែប្រយុទ្ធទាំង ២ នៅពេលបូកសរុបគ្រាប់បាល់បញ្ចូលគ្នា ទើបតែរកបានចំនួន ១៣ គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ។
នាមួយរយៈចុងក្រោយនេះ បណ្តាញសារព័ត៌មានធំៗនៅបរទេស បានចុះផ្សាយថា Man UTD កំពុងចាប់អារម្មណ៍ចង់បាន Viktor Gyokeres មកដោះស្រាយតំបន់ប្រយុទ្ធ ខណៈដំណឹងនេះក៏បានទទួលការគាំទ្រពីលោក Nani ផងដែរ។ បុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៨ ឆ្នាំយល់ចាត់ទុក Gyokeres គឺជាកីឡាករដ៏សក្តិសមក្នុងការមកលេងនៅទឹកដី Old Trafford ពីព្រោះគេជាកីឡាករម្នាក់ ដែលអាចមានសមត្ថភាពទាំងស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (assist)៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់