Connect with us

កីឡា

Keisuke Honda ផ្ញើ​សារ​២​ឃ្លា​ផ្សេងគ្នា លើ Facebook និង Twitter ក្រោយ​បន្ត​កិច្ចសន្យា​ដឹកនាំ​ក្រុម​កម្ពុជា​ដល់​ឆ្នាំ​២០២៣

បានផុស

នៅ

នៅ​ថ្ងៃ​ពុធ ទី​២៤ ខែមីនា ឆ្នាំ​២០២១ នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា​លោក Keisuke Honda នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទាំង​ឈុត​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​និង​ឈុត​ធំ រហូតដល់​ឆ្នាំ​២០២៣ ខាងមុខ ខណៈ​កិច្ចសន្យា​ចាស់​របស់​ភាគី​ទាំង​២​ធ្វើឡើង​លើក​ទី​១​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក Keisuke Honda រួមជាមួយ​សហការីរ​បស់​គាត់ បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទាំង​ឈុត​ធំ និង​អាយុ​ក្រោម ២៣​ឆ្នាំ ឆ្ពោះទៅ ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​»​។ នេះ​ជា​សារ​ទាំង​ស្រុក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​ប៉ុន្មាន​ម៉ោង​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​ផ្លូវការ លោក Keisuke Honda បាន​សរសេរ​សារ​២​ឃ្លារ​ផ្សេងគ្នា​ទាំង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​twitter​។ «​ខ្ញុំ​នឹង​ខំ​បន្ត​ធ្វើអោយ​អស់ពី​សមត្ថ​ភាព​របស់ខ្ញុំ សូម​អរគុណ​ចំពោះ​ការគាំទ្រ​កន្លងមក​!»​។ នេះ​ជា​សំណេរ​ជា​ភាសា​ខ្មែរ​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ Honda​។ ចំណែក​នៅលើ​គណនី twitter វិញ Honda បាន​សរសេរ​ឃ្លា​ថ្មី​ថា​៖«​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា រហូតដល់​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​»​។​

​ក្រៅពី​ផែនការ​ទៅដល់​ឆ្នាំ​២០២៣ Honda មាន​តួនាទី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​យុទ្ធនាការ​ជាច្រើន​នៅក្នុង​ឆ្នាំ​២០២១ នេះ​ដូចជា ប្រកួត​ជម្រុះ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ 2022 FIFA World Cup ជុំ​ទី​២​ប្រចាំ​ទ្វីបអាស៊ី ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី នៅ​ប្រទេស​បា​រ៉ែ​ន ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម និង​ប្រកួត​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF Suzuki Cup 2020 ជាដើម​។​ កីឡាករ Keisuke Honda បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន ក្រោយ​ចប់​បេសកម្ម​ក្នុង​ពានរង្វាន់ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី ពេល​ក្រុម​ជម្រើសជាតិ​ជប៉ុន ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ថ្មីៗ​នេះ​រូបគេ​បាន​ចុះកិច្ចសន្យា​ប្រកប​អាជីព​ជាមួយ​ក្លិប​បាល់ទាត់ Neftçi PFK ក្នុង​លី​គ​កំពូល​ប្រទេស​អា​ហ្សេ​បៃ​ហ្ស​ង់ ក្នុង​ទ្វីបអឺរ៉ុប​៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ថ្នាក់​ដឹក​នាំ និង បុគ្គលិក ​ក្លិប​វិសាខា​ចំនួន​១៦៦​នាក់​ ធ្វើតេស្ត​កូវីដ១៩លើកទី២ អវិជ្ជមាន​ទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម