កីឡា
ពានសម្តេចតេជោ៖ ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត, ភ្នំពេញក្រោន ប៉ះ វិសាខា
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៨ រដូវកាល២០២៤-២៥ រកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

ភ្នំពេញក្រោន បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ បន្ទាប់ពីយកឈ្នះ ណាហ្គាវើល៍ ទាំងពីរជើងដោយលទ្ធផល ៤-១ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ នៅថ្ងៃទី២ ខែមេសា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ គិរីវង់សុខសែនជ័យ ទាំងពីរជើងដោយលទ្ធផល ៤-២ ហើយ វិសាខា បានយកឈ្នះ ក្រសួងការពារជាតិ ទាំងពីរជើងដោយលទ្ធផល ៦-២។

ចុងក្រោយ កាលពីថ្ងៃទី៣ ខែមេសា បឹងកេត បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយគេ បន្ទាប់ពីឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ទាំងពីរជើងដោយលទ្ធផល ៣-០។

គូវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត និង ភ្នំពេញក្រោន ប៉ះ វិសាខា ដែលសុទ្ធតែជាក្រុមខ្លាំងប៉ះគ្នា។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- បឹងកេត vs ព្រះខ័នរាជស្វាយរៀង
- ភ្នំពេញក្រោន vs វិសាខា
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់