Connect with us

កីឡា

កីឡាករ​ ធន់​ សាក់ស៊ីន​ ជិត​១,០០០​ដុល្លារ​ថ្ងៃ​នេះ​ជួយ​សម្រាល​ជីវភាព​បាន​ច្រើន​

បានផុស

នៅ

បើក​​សង្វៀន​ថ្មី​ GREET KUN KHMER BEST FIGHT​ ឧបត្ថម្ភ​កីឡាករ​កម្ពុជា​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុងម្នាក់ៗ​ ២លាន​រៀល​ ខណៈ​ ធន់​ សាក់ស៊ីន​ គិត​ទាំង​តម្លៃ​ខ្លួន​ និង​ការ​លើក​ទឹក​បាន​ខ្ទង់​ជិត​ ១,០០០​ដុល្លារ​មួយ​ប្រកួត​ព្រឹកមិញ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ធន់​ សាក់ស៊ីន​

កីឡាករ​ ធន់​ សាក់ស៊ីន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​បន្ថែម​ពី​ GREET KUN KHMER BEST FIGHT​ កាល​ពី​ព្រឹកមិញ​នេះ។​ តម្លៃ​ខ្លួន​ប្រកួត​បាន​ចន្លោះ​ ៣០០-៤០០​ដុល្លារ​ និង​បូក​ថវិកា​លើក​ទឹកចិត្ត​ ២លាន​រៀល​ទៀត​ ដូច្នេះ​មួយ​ប្រកួត​នេះ​ទទួល​បាន​ជិត​ ១,០០០​ដុល្លារ​ផង​ដែរ។​

កីឡាករ ធន់​ សាក់ស៊ីន​

កូន​សិស្ស​​លោក​ ធន់​ សុភា​ បន្ថែម​ទៀត​ថា​ ថវិកា​​​ដែល​ទទួល​បាន​នេះ​ជួយ​សម្រួល​ជីវភាព​បាន​ច្រើន ដូច​ជា​​បាន​ជូន​គ្រូ​ ជូន​​ឪពុក​ម្ដាយ​នៅ​ពេល​ចូលឆ្នាំ​ និង​ទុក​បម្រុង​មួយ​ផ្នែក​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ចៃដន្យ​ឈឺ​ថ្ងៃ​ណា​មួយ​ផង​ដែរ។​ មួយ​វិញ​ទៀត​សម្រាប់​ប្រើប្រាស់​ជីវភាព​​រស់នៅ​ប្រចាំ​ថ្ងៃ​។​ រូប​គេ​សូម​ថ្លែង​អំណរគុណ​ដល់​ដល់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ និង​សង្វៀន​ CNC​ ដែល​បាន​ផ្តល់​ឱកាស​បាន​ប្រកួត​ព្រឹកមិញ​នេះ។​

ទិដ្ឋភាព​បើក​សង្វៀនថ្មី

បញ្ជាក់​ដែរ​ថា​ GREET KUN KHMER BEST FIGHT ជា​កម្មវិធី​ប្រដាល់​ថ្មី​មួយ​របស់​សង្វៀន​ CNC​។​ កម្មវិធី​ថ្មី​នេះ​ប្រកួត​រៀងរាល់​ថ្ងៃ​អាទិត្យ​ វេលា​ម៉ោង​ ១១​ ព្រឹក​តទៅ។​ បើក​ឆាក​ថ្មី​ព្រឹកមិញ​នេះ​ពី​កម្មវិធី​បាន​ឧបត្ថម្ភ​ដល់​កីឡាករ​កម្ពុជា​ដែល​ប៉ះ​បរទេស​ទាំង​អស់​បើ​ឈ្នះ​ការ​ប្រកួត​ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​ ២​លាន​រៀល​បន្ថែម​ពី​លើ​តម្លៃ​ខ្លួន៕​

ទិដ្ឋភាព​បើក​សង្វៀនថ្មី

អត្ថបទដោយ​៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

កីឡាករ​ ធន់​ សាក់ស៊ីន​ ជិត​១,០០០​ដុល្លារ​ថ្ងៃ​នេះ​ជួយ​សម្រាល​ជីវភាព​បាន​ច្រើន​

នយោបាយ៣២ នាទីutes មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Rubio៖ អាមេរិក​មិន​ចែក​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​ទៀតទេ ទុក​ឲ្យ​ចិន​និង​ឥណ្ឌា​ជួយ​ខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

ព័ត៌មានជាតិ២ ម៉ោង មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម