កីឡា
អស់ទាស់! Messi ស៊ុតវ៉ូលេមួយជើងឆ្វេងល្អដូចផ្កា ជួយឱ្យ Miami តាមស្មើ Toronto ១-១ (វីដេអូ)
នាព្រឹកថ្ងៃទី ០៧ ខែ មេសា នេះ (ម៉ោងនៅកម្ពុជា) ក្រុម Inter Miami បានបើកទ្វារកីឡដ្ឋាន Chase Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ Toronto នៅក្នុងការប្រកួតពានរង្វាន់ Major League Soccer របស់ សហរដ្ឋអាមេរិក។

ឆ្លងកាត់ការប្រកួត ៩០ នាទីពេញ គឺពិតជាស្វិតស្វាញមែនទែន ដោយក្រុមទាំង ២ បានត្រឹមចែកគ្នាម្នាក់ ១ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នាក្នុងលទ្ធផល ១ ទល់នឹង ១។ ក្រុម Toronto ជាអ្នករកគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Federico Bernardeschi នៅនាទីទី ៤៥+២។ លុះរំលងបានតែ ៣ នាទីប៉ុណ្ណោះ Lionel Messi ក៏បានស៊ុតបញ្ចូលទី ១ គ្រាប់ឱ្យ Miami តាមស្មើមកវិញ នៅនាទីទី ៤៥+៥។

សូមបញ្ជាក់ថា Miami បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ ក្នុងតារាងចំណាត់ថ្នាក់ប្រចាំតំបន់ខាងកើតនៃពាន MLS ក្រោយឆ្លងកាត់ ៦ ប្រកួត។ ពួកគេឈ្នះ ៤ និងស្មើ ២ មាន ១៤ ពិន្ទុ។ ចំណែកក្រុម Toronto វិញ កំពុងឈរនៅលេខរៀងទី ១៥ ក្នុងតារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ៧ ប្រកួត ពួកគេស្មើ ៣ និងចាញ់ ៤ ប្រកួត មាន ៣ ពិន្ទុ។
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖
អត្ថបទ៖ សេម កុសល

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល