កីឡា
ក្លិប Auckland United សរសើរយុវជនកម្ពុជា លោកា បម្រើកណ្តាលដ៏មានសក្តានុពល
កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ កីឡាករយុវជនជម្រើសជាតិកម្ពុជា លឹម លោកា បានក្លាយជាកីឡាករល្អប្រចាំការប្រកួតនៅពេលរូបគេបានជួយក្លិប Auckland United ទទួលបានជ័យជម្នះ ដោយលទ្ធផល ៣-១ លើក្រុម Fencibles United FC សម្រាប់ការប្រកួតសប្តាហ៍ទី៣ នៃលីគនូវែលហ្សេឡង់ ប្រចាំតំបន់ខាងជើង។

សម្រាប់ជ័យជម្នះនេះ ក្លិប Auckland United បានកោតសរសើរពីកីឡាករវ័យក្មេង លឹម លោកា ជាខ្សែបម្រើកណ្តាលដ៏មានសក្តានុពលដើម្បីរួមចំណែកដ៏សំខាន់ដល់តំបន់ប្រយុទ្ធ។ ក្លិបបានរៀបរាប់ថា ៖«លោកាបានបង្ហាញថាមពលគ្មានទីបញ្ចប់ក្នុងការបម្រើកណ្តាលដែលគាត់រត់ឆ្ពោះទៅតំបន់ប្រយុទ្ធប្រអប់ និងបញ្ជូនបន្តដោយជោគជ័យ ហើយបង្ហាញភាពលេចធ្លោក្នុងការរកបានគ្រាប់បាល់ដ៏មានប្រសិទ្ធភាព»។

ឆ្លងកាត់៣ប្រកួត លឹម លោកា រកបាន២គ្រាប់ហើយដោយបានជួយក្លិប Auckland United ឈ្នះ២ និងស្មើ១ រកបាន៧ពិន្ទុ កំពុងឈរនៅចំណាត់ថ្នាក់លេខ៣។

ក្លិប Auckland United បានប្រកាសនាំចូល លឹម លោកា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ពីក្លិប Melville United។ យុវជនវ័យ១៨ឆ្នាំរូបនេះត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ និង២០ឆ្នាំសម្រាប់ការប្រកួតជម្រុះពានរង្វាន់យុវជនអាស៊ី និងអាស៊ានកាលពីចុងឆ្នាំ២០២៤៕



អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល