Connect with us

កីឡា

Liverpool ចង់បានខ្សែការពារដ៏រឹងមាំរបស់ Barca ម្នាក់ មកជំនួស Van Dijk

បានផុស

នៅ

ក្លិបហង្សក្រហម Liverpool ចាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែការពាររបស់ Barcelona កីឡាករ Ronald Araujo នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

កីឡាករ Ronald Araujo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Araujo ដែលបច្ចុប្បន្នមានវ័យ ២៦ ឆ្នាំ កំពុងក្លាយជាខ្សែការពារដ៏សំខាន់របស់ Barca ហើយក្នុងរយៈពេល ៣ រដូវកាលចុងក្រោយនេះ រូបគេត្រូវបានគេចាត់ទុក ជាខ្សែការពារកំពូលម្នាក់ប្រចាំក្របខណ្ឌ La Liga។ ខណៈថ្មីៗនេះ ខ្សែការពារសញ្ជាតិ អ៊ុយរូហ្គាយ វ័យ ២៦ ឆ្នាំ ទើបតែបានបន្តកិច្ចសន្យាថ្មីជាមួយក្រុមអ្នកមានបុណ្យរួចរាល់ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣១។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ Relevo បានឱ្យដឹងថា Liverpool កំពុងតាមសង្កេតមើលលើ Araujo យ៉ាងល្អិតល្អន់ ហើយពួកគេ គឺចង់បានខ្សែការពាររបស់ Barca រូបនេះមកជំនួសប្រធានក្រុម Virgil van Dijk ដែលនឹងផុតសុពលភាពកិច្ចសន្យានៅខែ មិថុនា ឆ្នាំ ២០២៥។

Van Dijk

ប្រភពដដែលបានបន្ថែមថា ក្លិបហង្សក្រហម ដែលបច្ចុប្បន្នកំពុងដឹកនាំដោយលោក Arne Slot អាចនឹងសម្រេចកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះបាន ប្រសិនបើនៅទីផ្សារដោះដូរកីឡាករខែ កក្កដា ខាងមុខ ពួកគេហ៊ានដាក់សំណើទឹកប្រាក់ទៅ Barca ចន្លោះពី ៧០ លានដុល្លារអាមេរិក ទៅ ៨២ លានដុល្លារអាមេរិក។

សូមបញ្ជាក់ជាថ្មីថា Van Dijk ដែលបច្ចុប្បន្នមានវ័យ ៣៣ ឆ្នាំនឹងផុតសុពលភាពកិច្ចសន្យាជាមួយ Liverpool នៅដំណាច់រដូវកាលនេះហើយ បន្ទាប់ពីរូបគេស្នាក់នៅទីនេះអស់រយៈពេល ៧ ឆ្នាំ។ កន្លងមកក៏មានព័ត៌មានថា ភាគីក្លិប និងកីឡាករបានចរចាគ្នាអំពីរឿងបន្តកិច្ចសន្យាថ្មីផងដែរ ប៉ុន្តែគិតត្រឹមពេលនេះអ្វីៗ គឺមិនទាន់លេចចេញជាផ្លែផ្កានៅឡើយទេ៕

លោក Arne Slot និង Van Dijk

អត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម