Connect with us

កីឡា

អ៊េមណាស់! ទីបំផុត Man United ដាក់សំណើនាំ​យក​​ខ្សែប្រយុទ្ធ Victor Osimhen ជា​ផ្លូវការ

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានដាក់សំណើជាផ្លូវការលើកដំបូងទៅកាន់ខ្សែប្រយុទ្ធរបស់ក្លិប​ Napoli កីឡាករ Victor Osimhen។

កីឡាករ Victor Osimhen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Victor Osimhen ដែលកំពុងត្រូវបាន Napoli ដាក់ឱ្យក្លិប តួកគី Galatasaray ខ្ចីជើង គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតម្នាក់នាពេលបច្ចុប្បន្ន។ រូបគេកំពុងទទួលបានការចាប់អារម្មណ៍ ដោយក្លិបធំៗជាច្រើននៅតំបន់ អឺរ៉ុប ដូចជា Chelsea, Arsenal, Liverpool, Barcelona, Paris Saint-Germain និង Man United ជាដើម។

Man United កំពុង​រៀប​ចំ​​ខ្លួន​ ក្នុងការនាំចូលខ្សែប្រយុទ្ធថ្មីដ៏មានសក្តានុពលម្នាក់ មកដោះស្រាយបញ្ហាក្រុមនៅរដូវកាលក្រោយ។ យោងតាមប្រភពពីបរទេស គឺពួកគេបានចាប់អារម្មណ៍លើ Victor Osimhen ជាយូរមកហើយ ប៉ុន្តែទើបតែថ្មីៗនេះ ពួកគេបានដាក់សំណើជាផ្លូវការទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិ នីហ្ស៊េរីយ៉ា វ័យ ២៦ ឆ្នាំរូបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការតាមចុះកុងត្រាយក Osimhen ពី Napoli គឺមិនមែនជារឿងងាយស្រួលសម្រាប់ Man United នោះទេ ដោយសារពួកគេត្រូវមានការប្រកួតប្រជែងច្រើន ជាមួយក្រុមធំៗក្នុងតំបន់ អឺរ៉ុប៕

កីឡាករ Victor Osimhen

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

អ៊េមណាស់! ទីបំផុត Man United ដាក់សំណើនាំ​យក​​ខ្សែប្រយុទ្ធ Victor Osimhen ជា​ផ្លូវការ

ព័ត៌មានជាតិ១០ នាទីutes មុន

ឆ្នាំ ២០២៤ កម្ពុជា​កើប​ទឹកប្រាក់បាន​ប្រមាណ ៥,៣ ពាន់​លាន​ដុល្លារ ពី​ផលដំណាំជាង ១២ លាន​តោន ​នាំ​ចេញទៅ​ក្រៅប្រទេស​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ពលរដ្ឋឥណ្ឌូណេស៊ី៣រូប​​​ទទួល​​បាន​ទិដ្ឋាការ​ពិសេស​​ពី​​កូរ៉េខាងត្បូង​ ​ព្រោះ​ការ​ជួយ​ក្នុង​ភ្លើង​ឆេះព្រៃ

ព័ត៌មានជាតិ១៣ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ព ប្រាប់កម្លាំងឈរជើងតាមព្រំដែនឱ្យពង្រឹងកិច្ចការពារជាតិ

សន្តិសុខសង្គម១៤ នាទីutes មុន

ព្រហ្មទណ្ឌខេត្ត កំពុងស្រាវជ្រាវករណីប្រទះឃើញសពបុរសម្នាក់ នៅស្រុកពញាក្រែក

Sokha Hotels

ព័ត៌មានពេញនិយម