Connect with us

កីឡា

ពាន​សម្តេច​តេជោ ហ៊ុន សែន វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

បានផុស

នៅ

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ លើក​ទី​១៨ រដូវ​កាល​២០២៤-២៥ នឹង​​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ នា​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ខ្លាំង​៤​បាន​ឡើង​ទៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោន វិសាខា និង​បឹងកេត។ ការ​ប្រកួត​​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង បឹងកេត ជើង​ទី១​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃ​ទី​២៣ ខែ​មេសា​ ហើយ​ជើង​ទី​២ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​៧​ ខែ​ឧសភា។ ភ្នំពេញ​ក្រោន ទទួល វិសាខា ​ជើង​ទី​១ ថ្ងៃ​២៣ ខែ​មេសា និង​ជើង​ទី​២​នៅ​ទឹក​ដី​វិសាខា ថ្ងៃ​ទី​៧ ខែ​ឧសភា។

ការ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣ និង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដណ្តើម​ជើង​ឯក​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ធ្លាប់​បាន​រៀប​ចំ​កម្មវិធី​ប្រកួត​ផ្លូវ​ការ​ជា​ច្រើន ដូច​ជា ការ​ប្រកួត​ជើង​ឯក​អាស៊ាន​អាយុ​២២​ឆ្នាំ​ U22 AFF Championship ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​​កាល​ពី​ឆ្នាំ​២០២២ និង​ការ​ប្រកួត​ជើង​ឯកអាស៊ាន​កម្រិត​ទី​១ AFF Championship កាល​ពី​ឆ្នាំ​២០២២ ព្រម​ទាំង​ពិធី​បើក-បិទ ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣។

ចុង​ក្រោយ ​ការ​ប្រកួត​ពាន​រង្វាន់​អាស៊ី AFC Challenge League របស់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ជា​មួយ ក្រុម​មីយ៉ាន់ម៉ា Shan United កាល​ពី ថ្ងៃ​ទី​៦​ ខែ​មីនា ឆ្នាំ​២០២៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ

កីឡា៥ នាទីutes មុន

ពាន​សម្តេច​តេជោ ហ៊ុន សែន វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

សេដ្ឋកិច្ច១៥ នាទីutes មុន

រដ្ឋចំណាយលុយជាង១លាន៤សែនដុល្លារដើម្បីដឹកពលរដ្ឋទៅស្រុករាល់បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ

កីឡា១៥ នាទីutes មុន

Liverpool ចង់បានខ្សែការពារដ៏រឹងមាំរបស់ Barca ម្នាក់ មកជំនួស Van Dijk

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​មិនទាន់​​ផុត​ពី​គ្រោះ​រញ្ជួយដីផង​​ ជំងឺអាសន្នរោគ និង​រាគរូស​ផ្សេងទៀត​ បង្ក​ក្តី​បារម្ភ​ខ្លាំង​នៅ​មីយ៉ាន់ម៉ា​

Sokha Hotels

ព័ត៌មានពេញនិយម