Connect with us

កីឡា

លោក Ancelotti ជ្រើសរើស​កីឡាករម្នាក់ស៊ុត​ប៉េណាល់ទីផ្តាច់មុខ ក្រោយខកចិត្តច្រើនលើក

បានផុស

នៅ

អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បានសម្រេចចិត្តជាថ្មី ដោយ​បាន​ជ្រើសរើស Kylian Mbappe ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រ (Penalty) ផ្តាច់មុខប្រចាំក្រុមតែម្តង។

Kylian Mbappe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តជាថ្មីនេះបានកើតឡើង បន្ទាប់ពីលោកទទួលបានការខកចិត្តម្តងហើយម្តងទៀត ជុំវិញការស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូលរបស់កូនក្រុមខ្លួន។ ជាក់ស្តែងកាលពីយប់ថ្ងៃ សៅរិ៍ ទី ៥ ខែ​មេសា​ កន្លងទៅ Vinicius Jr. ទើបតែស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូល ជាហេតុធ្វើឱ្យ Real Madrid បរាជ័យក្រោមថ្វីជើងក្រុម Valencia ២-១ នៅក្របខណ្ឌ La Liga។

Vinicius Jr.

ការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់ Real Madrid ក្នុងរដូវកាលនេះ ភាគច្រើនគឺត្រូវរ៉ាប់រងដោយ Kylian Mbappe, Vinicius Jr. និង Jude Bellingham ប៉ុន្តែការស៊ុតសរុបចំនួន ១៥ លើករបស់កីឡាករទាំង ៣ នាក់ គឺបានខកខានដល់ទៅ ៥ លើកឯណោះ ក្នុងនោះ Mbappe ស៊ុត ៨ លើក មិនចូល ២ លើក, vinicius ស៊ុត ៥ លើក មិនចូល ២ លើក និង Bellingham ស៊ុត ២ លើក មិនចូល ១ លើក។

យ៉ាងណា ដោយសារតែស្ថិតិមិនល្អបែបនេះ បានធ្វើឱ្យលោក Ancelotti សម្រេចគិតគូជាថ្មី ហើយចុងក្រោយលោកបានជ្រើសរើស Mbappe ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រផ្តាច់មុខតែម្តង៕

លោក Carlo Ancelotti និង Kylian Mbappe

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Marca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម