Connect with us

កីឡា

សហព័ន្ធ​ខ្មែរហាប់គីដូ​ ប្រគល់​វិញ្ញាបនបត្រ​ដល់សិស្សក្រោយ​ហ្វឹកហាត់ជោគជ័យ​

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ នៅ​រសៀល​ថ្ងៃ​ទី៦​ ខែ​មេសា​ ឆ្នាំ​២០២៥​ បាន​ធ្វើ​ពិធី​ជួបជុំ​ និង​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​គុន​របស់​ខ្លួន​ក្រោយ​ហ្វឹកហាត់​បាន​ជោគជ័យ​ជា​ច្រើន​ខែ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ

អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ លោក​ គួច​ ហុងជៀក​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រគល់​លិខិត​បញ្ជាក់​ដល់​សិស្ស​គុន​ខ្សែក្រវាត់​បៃតង​ ១០នាក់​ ប្រគល់​វិញ្ញាបនបត្រ​ខ្សែក្រវាត់​ត្នោត​ ចំនួន ៥នាក់​ និង​សញ្ញាបត្រ​​ខ្សែក្រវាត់​ខ្មៅ ១ជាន់​ ចំនួន​ ៥នាក់។​

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ

កម្មវិធី​នេះ​គឺ​បាន​បញ្ជាក់​ពី​សមត្ថភាព​នៃ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​រហូត​ជោគជ័យ​ និង​ឈាន​​ឡើង​ទៅ​មួយ​កម្រិត​ទៀត​ ដូច្នេះ​អ្នក​ដែល​ទទួល​បាន​នៅ​ពេល​នេះ​សុទ្ធ​សឹង​តែ​​បាន​បំពេញ​នូវ​លក្ខខណ្ឌ​ហ្វឹកហាត់​បាន​ត្រឹមត្រូវ​ និង​ប្រកប​ដោយ​បច្ចេកទេស។​ បន្ទាប់​ពី​នេះ​ទៅ​សហព័ន្ធ​ជំរុញ​លើ​ការ​ហ្វឹកហាត់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ត្រៀម​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។​

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ

រម្លឹក​ដែរ​ថា​ ពិធី​ប្រគល់​វិញ្ញាបនបត្រ​ម្សិលមិញ​នេះ​មាន​ការ​អញ្ចើញ​ចូលរួម​ពី​លោក​ គួច​ ហុងជៀក​ អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ និង​ព្រឹទ្ធាចារ្យ​ គ្រូៗ​ជា​ច្រើន​រូប​ទៀត។​ ក្រៅ​តែ​ប្រគល់​វិញ្ញាបនបត្រ​ហើយ​នោះ​អគ្គលេខាធិការ​ លោក​ គង់ ចាន់ធីណា​ បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ផង​ដែរ​ជា​ការ​ជួបជុំ​គ្រួសារ​ហាប់គីដូ​ផង​ដែរ​ដោយ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ៕​

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

សេចក្ដីជូនដំណឹង២០ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលថែទាំ ការងារជួសជុលរុះរើ របងប្រវែង ៦៨ម និងកំពស់ ៣ម មន្ទីរព័ត៌មានខេត្តកែបឆ្នាំ ២០២៥

កីឡា២៨ នាទីutes មុន

ធន់​ សាក់ស៊ីន​៖​ កីឡាករ​ថៃ​នោះ​មិន​មែន​វាយ​អត់​អស់​សមត្ថភាព​ទេ​ដោយ​សារ​ខ្ញុំ​ចេញ​កាត់​រហូត​

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ផ្ទះប្រជាជន​១៧​ខ្នងឆេះហ្មត់​​​​ក្នុង​ការ​ប្រយុទ្ធគ្នា​នៅ​មីយ៉ាន់ម៉ា

ចងការប្រាក់
សន្តិសុខសង្គម៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម