កីឡា
ធន់ សាក់ស៊ីន៖ កីឡាករថៃនោះមិនមែនវាយអត់អស់សមត្ថភាពទេដោយសារខ្ញុំចេញកាត់រហូត
អ្នកលេងគុនខ្មែរ ធន់ សាក់ស៊ីន បានបញ្ជាក់ពីកីឡាករថៃដែលប្រកួតជាមួយខ្លួនកាលពីម្សិលមិញនៅសង្វៀន CNC មិនមែនវាយអត់អស់សមត្ថភាពនោះទេដោយសារខ្លួនចេញអាវុធកាត់មុនរហូត ដូច្នេះទើបពិបាកវាយបកមកវិញ។

ធន់ សាក់ស៊ីន (ក្រហម)
ធន់ សាក់ស៊ីន បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា សម្រាប់ការប្រកួតមួយនេះរូបគេត្រៀមខ្លួនបានល្អពិសេសហាត់ស្នៀតទប់ទល់កីឡាករថៃ សូរៈឆ័យ នេះតែម្ដង។ ដោយសារខ្លួនបានមើលវីដេអូថៃម្នាក់នេះប្រកួតកន្លងទៅគឺល្អជង្គង់ ម៉ាត់ និងទាត់ ដូច្នេះហើយមិនចេះតែវាយប្ដូរដូចមុននោះឡើយ។

ធន់ សាក់ស៊ីន (ក្រហម)
កូនសិស្សលោក ធន់ សុភា រូបនេះបន្ថែមទៀតថា កីឡាករថៃនេះមិនមែនវាយអត់អស់សមត្ថភាពទេគឺគាំងក្បាច់ និងខូចជើងតាំងពីទឹកទី១ មកម្ល៉េះ។ ដោយសារខ្លួនចេញស្នៀតបានមុនចេញអាវុធកាត់មុនរហូតធ្វើឲ្យកីឡាករថៃគាំងក្បាច់ និងពិបាកវាយតបតមកវិញ។ កីឡាករថៃរូបនេះអាវុធធ្ងន់ និងគ្រោះថ្នាក់ ប៉ុន្តែចេញអត់រួច។

ធន់ សាក់ស៊ីន (ក្រហម)
សាក់ស៊ីន លើកឡើងទៀតការប្រកួតនេះរូបគេព្យាយាមចេញឲ្យច្រើនយកពិន្ទុ និងវាយបច្ចេកទេស វាយបែបឆ្លាតវៃ ទើបអាចឈ្នះបាន។ ប្រសិនបើវាយប្ដូរដូចមុនអាចគ្រោះថ្នាក់របស់អ្នកលេងគុនថៃរូបនេះជាមិនខាន។ យ៉ាងណាការប្រកួតនេះក៏មានការលំបាកដែរដោយសារដៃគូខ្ពស់ និងមានបទពិសោធច្រើន ខណៈខ្លួនទើបឡើងជើងប៉ុណ្ណោះ។
បញ្ជាក់ដែរថា កីឡាករ ធន់ សាក់ស៊ីន ម្សិលមិញនេះយកឈ្នះពិន្ទុលើកីឡាករថៃ សូរៈឆ័យ ស.ប្រាក់សុកឈោគ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅសង្វៀន CNC។ សាក់ស៊ីន ជាកូនសិស្សលោក ធន់ សុភា នៃក្លឹបប្រដាល់ធន់សុភាគុនខ្មែរ៕
អត្ថបទ៖ នួន ស៊ីណា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៩ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ