Connect with us

កីឡា

សហព័ន្ធ​បាល់ទះ​ចាប់​ផ្តើម​ពង្រឹង​ជម្រើស​ជាតិ​ត្រៀម​ពាន​អន្តរជាតិ​៤​ឆ្នាំនេះ

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ចាប់​​​​ផ្តើម​រៀបចំ​ផែន​ការ​ដើម្បី​ពង្រឹក​ក្រុម​ជម្រើស​ជាតិ​ទាំង​កម្រិត​យុវជន និង​ជម្រើស​ទី១​សម្រាប់​ការ​ត្រៀម​ខ្លួន​​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​​​ជា​ច្រើនដ៏​សំខាន់​នៅ​ក្នុង​ឆ្នាំ​២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អាំង​ សិរីពិសិដ្ឋ​

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ​សហព័ន្ធកីឡាបាល់ទះកម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​ដោយ​មាន​​លោក​គ្រូបង្វឹក Li Jun និងលោកគ្រូបង្វឹក Prayoocncharn ដែល​ជា​គ្រូ​បង្វឹក​ថ្មី​ម្នាក់​ទៀត​​ចូល​មក​ពង្រឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ កិច្ច​ប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ផែន​ការ​​​ហ្វឹកហាត់​របស់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ទាំង​កម្រិត​យុវជន​ និង​ឈុត​ធំ។

ការ​​ដាក់​ចេញ​ផែន​ការ​សកម្មភាព​ហ្វឹក​ហាត់​នេះ​​គឺ​ជា​ការ​ត្រៀម​ខ្លួន​​ក្នុង​ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​២០២៥​មាន​ដូច​ជា ពាន​រង្វាន់​អន្តរជាតិកោះតៃវ៉ាន់ ពាន​រង្វាន់​អន្តរជាតិ​​នៅ​ប្រទេស​បារ៉ែន ពាន​រង្វាន់​លំដាប់​ទី១​អាស៊ាន​ SEA V. League និង​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ។

រូបភាពផេកលោក អាំង សិរីពិសិដ្ឋ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​​​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ពី​ការ​អនុវត្ត​ជាក់​ស្តែង និង​ច្បាស់​លាស់​សម្រាប់​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ។ ជាក់​ស្តែង​ ការ​សម្ងំ​ហ្វឹក​ហាត់​សម័យ​កាល​កូវីដ-១៩ បាន​ផ្តល់​ផលវិជ្ជមាន​ក្នុង​ការ​ឈ្នះ​មេដាយ​សំរិទ្ធ​ស៊ីហ្គេម ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ឈ្នះ​មេដាយ​ប្រាក់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣។

ចុង​​ឆ្នាំ​២០២៣ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​​បាន​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្ររបស់​ខ្លួន​នៅ​ប្រទេស​ចិន ហើយ​ឆ្នាំ​២០២៤ បាន​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​អាស៊ាន​លំដាប់​ទី២។

អត្ថបទ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៩ នាទីutes មុន

សហព័ន្ធ​បាល់ទះ​ចាប់​ផ្តើម​ពង្រឹង​ជម្រើស​ជាតិ​ត្រៀម​ពាន​អន្តរជាតិ​៤​ឆ្នាំនេះ

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រុមហ៊ុន LYNK & CO Automotive ចុះកិច្ចព្រមព្រៀងនាំចូលរថយន្តម៉ាក LYNK & CO មកទីផ្សារកម្ពុជាដើម្បីជំរុញវិស័យដឹកជញ្ជូន

ព័ត៌មានជាតិ៣១ នាទីutes មុន

បណ្តាញ​ព័ត៌មាន និង​ស្ថាប័ន​ហិរញ្ញវត្ថុ រួមគ្នា​​ផ្សព្វផ្សាយ​ព័ត៌មានឥណទាន​​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​

កីឡា៣៤ នាទីutes មុន

Madura United នាំ​កីឡាករបរទេស៨​នាក់ ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ព្រហស្បតិ៍នេះ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៣៩ នាទីutes មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៣៩ នាទីutes មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម