Connect with us

កីឡា

Ferdinand ចុចឈ្មោះកីឡាករ ៤ នាក់ឱ្យ Amorim គួរទិញចូលមកពង្រឹងក្រុម

បានផុស

នៅ

អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United លោក Rio Ferdinand បានទទូចឱ្យអ្នកចាត់ការលោក Ruben Amorim ទិញចូលកីឡាករថ្មីចំនួន ៤ នាក់ ដើម្បីមកពង្រឹងក្រុមនៅរដូវកាលក្រោយ។

លោក Rio Ferdinand
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Man United នៅរដូវកាលនេះ ហាក់ពុំទាន់ល្អគ្រប់គ្រាន់នៅឡើយ ទោះពួកគេបានផ្លាស់ប្តូរអ្នកចាត់ការថ្មី និងបាននាំចូលកីឡាករថ្មីៗមួយចំនួនក៏ដោយ។ ក្នុងនោះឆ្លងកាត់ ៣១ ប្រកួតនៅ Premier League ពួកគេមាន ៣៨ ពិន្ទុ និងឈរនៅលេខរៀងទី ១៣ ក្នុងតារាងចំណាត់ថ្នាក់ ខណៈកំណត់ត្រានេះ ជាកំណត់ត្រាដ៏អាក្រក់បំផុត ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៩២ មក។

លោក Ruben Amorim

បន្ទាប់ពីបញ្ចប់ការប្រកួតរវាង Man United ទល់នឹង Manchester City កាលពីថ្ងៃ អាទិត្យ ទី ៦ កន្លងទៅ លោក Ferdinand បានលើកឡើងពីអ្វីដែលលោក Amorim គួរតែកែតម្រូវថា៖ «ខ្ញុំគិតថា ពួកគេត្រូវការកីឡាករ ៤ ឬ ៥ នាក់…។ ខ្ញុំចង់បានខ្សែបម្រើការពារម្នាក់ ដើម្បីចាប់ដៃគូជាមួយ Ugarte…។ តើអ្នកដឹងទេ ថា នរណាដែលខ្ញុំចង់បាន? គឺ Adam Wharton»

បុរសសញ្ជាតិ អង់គ្លេស វ័យ ៤៦ ឆ្នាំបានបន្ត​ថា៖ «Victor Osimhen។ ខ្ញុំដឹង ខ្ញុំសូមទោស Napoli និង Galatasaray។ ប្រសិនបើខ្ញុំជាថ្នាក់ដឹកនាំ Man United នោះ Osimhen នឹងមក Man United នៅឆ្នាំក្រោយ។ ខ្ញុំនឹងធ្វើវាឱ្យកើតឡើងឱ្យបាន»

លោក Ferdinand បានបន្តថា៖ «ម្នាក់ទៀត ខ្ញុំនឹងទិញ Cunha។ គាត់បានបញ្ជាក់យ៉ាងច្បាស់ ថា គាត់ចង់ចាកចេញពី Wolves។ ដូច្នេះខ្ញុំនឹងធ្វើវា ហើយចុះកុងត្រាយក Cunha។ អ្នកដឹងទេ ថា នរណាជាកីឡាករម្នាក់ទៀត ដែលខ្ញុំនឹងចុះកុងត្រា? នោះគឺ Jeremie Frimpong ដែលលេងនៅខ្សែការពារស្លាបស្តាំ»

Adam Wharton
Victor Osimhen
Cunha
Jeremie Frimpong

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម