Connect with us

កីឡា

ខេត្ត​ពោធិ៍សាត់​ ប្រកាស​រៀបចំ​​ការ​ប្រកួត​ចំបាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

បានផុស

នៅ

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​ពោធិ៍សាត់​ បាន​ប្រកាស​រៀបចំ​ការប្រកួត​ជើងឯក​ចំបាប់​ប្រចាំ​ខេត្ត​​នៅ​ថ្ងៃ​ទី១០​ ខែ​មេសា​ ឆ្នាំ​២០២៥​ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ខណៈ​គណៈកម្មការ​រៀបចំ​ស្វាគមន៍​ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​មហាជន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ នឹម​ កុសល

លោក​ នឹម​ កុសល​ អនុប្រធាន​ការិយាល័យ​អប់រំ​កាយ​ និង​កីឡា​ នៃ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​ពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ផង​ និង​ជា​ការថែ​រក្សា​ចំបាប់​បុរាណ​ខ្មែរ​ដែល​ជា​កីឡា​ពេញនិយម​នៅ​តាម​ជនបទ​ផង​នោះ​ គណៈកម្មការ​គ្រោង​នឹង​រៀបចំ​ការ​ប្រកួត​រយៈពេល​មួយ​ថ្ងៃ​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​កម្សាន្ត​សប្បាយ​ និង​បាន​ប្រកួត​​រម្លឹកសមត្ថភាព​របស់​ខ្លួន​ផង។​

ក្រុមចំបាប់មកពីពោធិ៍សាត់

អនុប្រធាន​ការិយាល័យ​ខាង​លើ​នេះ​​អំពាវនាវ​ដល់​សប្បុរសជន​នានា​ពិសេស​អ្នក​ពោធិ៍សាត់​ដែល​ចង់​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា​ ឬ​សម្ភារៈ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​នេះ​អាច​ទំនាក់ទំនង​មក​កាន់​លោក​ផ្ទាល់​បាន​តាម​រយៈ​លេខទូរស័ព្ទ​ ឬ​តេឡេក្រាម​ ០៩២​ ៥៥ ៧៩​ ២៨​។​ ​ការ​រៀបចំ​ត្រូវ​ការ​ចំណាយ​ច្រើន​ និង​ប្រើប្រាស់​សម្ភារៈ​ផ្សេងៗ​ផង​នោះ​ ដូច្នេះ​គណៈកម្មការ​រៀបចំ​មាន​ផល​លំបាក​ផង​ដែរ​ក្នុង​ការ​ដំណើរ​ការ​នៃ​ការ​ប្រកួត​នេះ។​

ទិដ្ឋភាពប្រកួត​កន្លងទៅ

ការ​ប្រកួត​ជើងឯក​ចំបាប់​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០​ ខែ​មេសា​ ឆ្នាំ​២០២៥​ ទីតាំង​ក្នុង​វត្ត​ធម្មសិរីមង្គល​ ហៅ វត្តលៀប​ នៅ​ភូមិ​លៀប​ ឃុំ​ស្យា​ ស្រុក​កណ្ដៀង​ ខេត្ត​ពោធិ៍សាត់។​ ទំនាក់ទំនង​លោក​ នឹម​ កុសល​ អនុប្រធាន​ការិយាល័យ​អប់រំ​កាយ​ និង​កីឡា​ នៃ​មន្ទីរអប់រំ​យុវជន​ និង​កីឡា​ ខេត្ត​ពោធិ៍សាត់ ( ០៩២​ ៥៥ ៧៩​ ២៨)៕​

អត្ថបទដោយ៖ នួន ស៊ីណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម