Connect with us

កីឡា

ស្ថាប័ន​ឃីក​បុក​ស៊ីងពិភព​លោក​ WKN ប្រកាស​ការ​ចរចា​ចាប់​ដៃ​​គុន​ខ្មែរ

បានផុស

នៅ

សម្ព័ន្ធ​កីឡា​ប្រដាល់​ឃីក​បុក​ស៊ីង​ពិភព​លោក (World Kickboxing Network) ​បាន​ប្រកាស​ជា​ថ្មី​ពី​ដំណើរ​ការ​​កំពុង​ប្រព្រឹត្ត​នៃ​កិច្ច​ពិភាក្សា​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ចាប់​ដៃ​​ជា​មួយ ស្ថាប័នប្រដាល់​គុន​ខ្មែរ​ជា​ផ្លូវ​ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពីថ្ងៃ​ទី​​៧ ខែ​មេសា ម្សិល​មិញ​នេះ WKN បាន​ប្រកាស​ថា ខ្លួន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ចរចា​​ដើម្បី​ឲ្យ​ក្លាយ​ជា​ស្ថាប័ន​គុន​ខ្មែរ​សកល​ជា​ផ្លូវ​ការ។ នេះ​ជា​ការ​បោះ​ជំហាន​ដ៏​ធំ​​ជា​ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​ការ​វិវត្ត និង​ការ​ទទួល​ស្គាល់​គុន​ខ្មែរ​​លើ​ឆាក​អន្តរជាតិ។ សូម​រង់​ចាំ​ព័ត៌មាន​លំអិត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

នៅ​ពេល​សហព័ន្ធ​គុន​ខ្មែរ និង​សម្ព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​ពិភព​លោក​ចាប់​ដៃ​គ្នា​​​ជា​ផ្លូវ​ការ នោះ​មាន​ន័យ​ថា ស្ថាប័ន​គុន​ខ្មែរ​ពិភព​លោក​នឹង​រៀបចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​ជា​ផ្លូវ​ការ។

ដំណឹង​ចរចា​នេះ តាម​ពិត​ទៅ ស្ថាប័ន WKN បាន​ប្រ​កាស​រួច​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ​ដោយ​បញ្ជាក់​ពី​​​ថ្នាក់​ដឹក​នាំ របស់​ខ្លួន​នឹង​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី ជា​ពិសេស​ផ្តោតលើ​ការ​អភិវឌ្ឍ​គុន​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​តែ​ម្តង។

ស្ថាប័ន​កីឡា​ឃីក​បុក​ស៊ីង​ពិភព​លោក WKN ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​១៩៩៤ ដោយ​លោក Stephane Cabrera ដែល​ជា​ប្រធាន​បច្ចុប្បន្ន​ ហើយ​ជា​បុត្រ​សម្ព័ន្ធ​នៃ​ស្ថាប័ន​ប្រដាល់ ISKA (International Sport Kickboxing Association) ដែល​បាន​ទទួល​ស្គាល់​គុន​ខ្មែរ​ដែរ។

បច្ចុប្បន្ន ស្ថាប័ន​មួយ​នេះ​មានសមាជិក​ជា​ច្រើន​ប្រទេស​ទូទាំង​ពិភព​លោក ហើយ​មាន​កីឡាករ កីឡាការិនី​ជា​ម្ចាស់​ផ្ទះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ទៅ​តាម​ប្រភេទ​ទម្ងន់ និងប្រភេទ​វិញ្ញាសា ដូច​ជា ប្រភេទ Full Contact, Kickboxing, Orientaal Rules, K-1 Rules និង មួយ​ថៃ៕

ស្ថាប័នប្រដាល់​អន្តរជាតិ​២ ទទួល​ស្គាល់ គុនខ្មែរ ខណៈ​អាច​មាន​២​បន្ថែម​ទៀត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៧ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៨ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

Sokha Hotels

ព័ត៌មានពេញនិយម