Connect with us

កីឡា

Miami ទទួលបានសិទ្ធិ​ពិសេសក្នុងការចរចាយក De Bruyne មកចាប់ដៃជាមួយ Messi

បានផុស

នៅ

ក្លិប Inter Miami CF មានសេរីភាព ក្នុងការចរចាជាមួយខ្សែបម្រើរបស់ Manchester City គឺ​កីឡាករ Kevin de Bruyne មុនក្លិបនៅលីគ Major League Soccer ដទៃទៀត។

កីឡាករ Kevin de Bruyne
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Athletic បានឱ្យដឹងថា ក្លិប Inter Miami របស់លោក David Beckham គឺទទួលបានសិទ្ធិ​ពិសេស ក្នុងការចរចាជាមួយ​កីឡាករ​ De Bruyne នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ មានន័យថា ក្លិបមានមូលដ្ឋាននៅរដ្ឋ ផ្លរីដា មួយនេះ គឺមានសិទ្ធិពេញលេញ ក្នុងការចរចាលក្ខខណ្ឌផ្សេងៗជាមួយ De Bruyne មុនក្លិបដទៃទៀតនៅក្នុងលីគ MLS។

កាលពីពេលថ្មីៗនេះ De Bruyne បានប្រកាសជាផ្លូវការហើយ អំពីការចាកចេញពី Man City នៅដំណាច់រដូវកាលនេះ បន្ទាប់ពីរូបគេស្នាក់នៅទីនេះអស់រយៈពេល ១០ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០១៥។ ដូច្នេះនៅរដូវក្តៅខាងមុខ ខ្សែបម្រើសញ្ជាតិ ប៊ែលហ្ស៊ិក វ័យ ៣៣ ឆ្នាំ នឹងក្លាយជាកីឡាករ ដែលគ្មានតម្លៃខ្លួន។

ក្រៅពីក្លិប Inter Miami និងក្លិបមួយចំនួនទៀតនៅលីគ MLS ក៏មានក្លិបនៅលីគជាច្រើន ដែលកំពុងចង់បាន De Bruyne ផងដែរ ដូចជាក្លិបនៅលីគ Saudi Pro League និងក្លិបនៅលីគតួកគី៕

កីឡាករ Kevin de Bruyne

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៥ នាទីutes មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ៦០ នាទីutes មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ នៅកម្ពុជា មាន​ផ្ទាំង​អាហ្វីស​ប៉ាណូ ជាង១៤ម៉ឺន ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្មគ្រប់ប្រភេទ

កីឡា២ ម៉ោង មុន

Miami ទទួលបានសិទ្ធិ​ពិសេសក្នុងការចរចាយក De Bruyne មកចាប់ដៃជាមួយ Messi

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៧ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម