កីឡា
លែងឲ្យពិបាកទៀត! ព្រះខ័នរាជស្វាយរៀបចំវិធីសាស្ត្រចូលទស្សនានៅពហុកីឡដ្ឋានជាតិមរតកតេជោយ៉ាងល្អ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំយន្តការថ្មីដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកគាំទ្រចូលទស្សនាការប្រកួតជាមួយ Madura United នៅពហុកីឡដ្ឋានជាតិមរតកតេជោ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់ AFC Challenge League នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥នេះ។

តាមការប្រកាសពីក្លិបនៅរសៀលថ្ងៃទី៨ ខែមេសានេះថា ៖«យើងបានរៀបចំការឆែកសំបុត្រ និងស្កែនជា២៤ជួរ និងបើកច្រកចូលពហុកីឡដ្ឋាន២៣ច្រក មិនតម្រូវអោយប្តូរសំបុត្រទៀតទេ បង្ហាញQRស្តេនចូលតែម្តង សម្រាប់E-Ticketពេលចាប់ឆ្នោតក្រុមការងារព្រីនឈ្មោះនិងលេខទំនាក់ទំនងរបស់លោកអ្នកដាក់ចូលធុងឆ្នោតរួចរាល់»។

ការរៀបចំវិធីសាស្ត្រថ្មីនេះឡើង បន្ទាប់ពីការប្រកួតកាលពីដើមខែមីនា ឆ្នាំ២០២៥ កន្លងទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកគាំទ្រជាច្រើនបានជួបការលំបាកក្នុងការឈរតម្រង់ជួរ និងចំណាយពេលវេលាយូរសម្រាប់ការពិនិត្យសំបុត្រឲ្យចូលទស្សនា ដោយសារសំបុត្រដែលទិញផ្ទាល់ដៃ និងសំបុត្រ E-Ticket ទិញតាម App គឺមានការត្រួតពិនិត្យផ្សេងគ្នា។

នៅពេលដែលព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះដោយលទ្ធផល ៦-២ លើក្រុមភ្ញៀវ Shan United ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ មានអ្នកគាំទ្របានទៅទស្សនាផ្ទាល់រហូតដល់ជាង១៥ពាន់នាក់ បើទោះបីជាកន្លែងប្រកួតឆ្ងាយពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការប្រកួតជើងទី១ វេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី១៧ ខែមេសា ឆ្នាំដដែល៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា