Connect with us

កីឡា

Pedri ថា Yamal មានចំណុចមួយ ធ្វើឱ្យខ្លួនមានអារម្មណ៍ដូចមាន Messi ក្នុងក្រុម

បានផុស

នៅ

ខ្សែបម្រើ និងជាអ្នកនាំលេងដ៏សំខាន់របស់ Barcelona កីឡាករ Pedri បានបង្ហាញការកោតសរសើរជាខ្លាំង លើមិត្តរួមក្រុមរបស់ខ្លួន​គឹ​កីឡាករ Lamine Yamal ដែល​បាន​ប្រៀបធៀបយុវជនវ័យ ១៧ ឆ្នាំរូបនេះ ជាមួយវីរបុរស Lionel Messi។

Pedri និង Lamine Yamal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yamal បច្ចុប្បន្នកំពុងក្លាយជាកម្លាំងស្នូលមិនអាចខ្វះបានម្នាក់របស់ក្រុមដែលមានមូលដ្ឋាននៅតំបន់ កាតាឡាន់។ ជាក់ស្តែងនៅរដូវកាលនេះ រូបគេកំពុងតែបង្ហាញសមត្ថភាពបានយ៉ាងល្អ និងកំពុងជួយជ្រោម​ជ្រែង Barcelona នៅក្នុងពានរង្វាន់ ៣ ដូចជា La Liga, Copa del Rey និង UEFA Champions League។

Lamine Yamal

យ៉ាងណា បើនិយាយអំពីសមត្ថភាពផ្ទាល់ខ្លួនវិញ កីឡាករសញ្ជាតិ អេស្ប៉ាញ រូបនេះ គឺពិតជាមានភាពប៉ិនប្រសប់​មែនទែន ជាមួយនឹងការញាក់បាល់នៅទីលាន ហើយភាគច្រើន នៅក្នុងស្ថានភាព ១ ទល់នឹង ១ ជាមួយខ្សែការពារក្រុមគូប្រកួត គឺគេពិតជាពិបាកដណ្តើមបាល់ពីគាត់ខ្លាំងណាស់។

កត្តានេះហើយ ទើបធ្វើឱ្យ Pedri លើកឡើងដោយមិនស្ទាក់ស្ទើរ ថា នៅពេលក្នុងក្រុមមានវត្តមានគេ គឺប្រៀបដូចក្នុងក្រុមកំពុងមាន Leo Messi អ៉ីចឹងដែរ។ ដកស្រង់ពាក្យសម្តីដើមពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano ខ្សែបម្រើវ័យ ២២ ឆ្នាំបាននិយាយយ៉ាងដូច្នេះថា ៖ «ជាមួយ Lamine គឺធ្វើឱ្យមានអារម្មណ៍ស្រដៀងគ្នា ដូចពួកយើងមាន Messi នៅក្នុងក្រុមអ៉ីចឹងដែរ។ នៅពេល Lamine ទទួលបានបាល់ អ្នកដឹងទេ គាត់គឺអាចទៅមុខ ដោយញាក់គូប្រកួតដំបូងបានយ៉ាងងាយស្រួល…»

Lamine Yamal និង Leo Messi

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម