Connect with us

កីឡា

លោក​ ឃឹម​ សុជាតិ​ និយាយ​ពី​​វិន័យ​ និង​ការ​គ្រប់គ្រង​​ក្លឹប​គុន​ខ្មែរ​ដូនតា

បានផុស

នៅ

លោក​ ឃឹម​ សុជាតិ​ ថា​ចំពោះ​វិន័យ​ក្នុង​ការ​គ្រប់គ្រង​របស់​លោក​ក្នុង​ក្លឹប​គុន​ខ្មែរ​ដូនតា​នេះ​កីឡាករ​ កីឡា​ការិនី​ ណា​ល្មើស​ដូច​ជា​បាត់​មុខ​ពី​ការ​ហ្វឹកហាត់​គឺ​ដក​ឈ្មោះ​ចោល​មិន​ឲ្យ​ឡើង​ប្រកួត​ជា​ដាច់ខាត​បើ​ធ្ងន់ធ្ងរ​ឈាន​ដល់​ដាក់​បញ្ឈរជើង​តែ​ម្ដង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម​ សុជាតិ​

ធ្លាប់​តែ​ឃើញ​លោក​ ឃឹម​ សុជាតិ​ ឡើង​ធ្វើ​អាជ្ញាកណ្ដាល​ ឬ​ចៅក្រម​តាម​សង្វៀន​ផ្សេងៗ​ ប៉ុន្តែ​លោក​ក៏​ជា​គ្រូ​ និង​កំពុង​គ្រប់គ្រង​សិស្ស​ខ្ទង់​ ៤០​នាក់​នៅ​ក្លឹប​គុន​ខ្មែរ​ដូនតា។​ លោក​ក៏​ជា​គ្រូ​ម្នាក់​ដែល​កាច​ និង​តឹងរ៉ឹង​ចំពោះ​សិស្ស​មួយ​រូប​ផង​ដែរ។​

លោក​ ឃឹម​ សុជាតិ​ បាន​លើក​ឡើង​ថា​ ច្បាប់​វិន័យ​នៅ​ក្លឹប​គុន​ខ្មែរ​ដូនតា​នេះ​គឺ​សិស្ស​គុន​គ្រប់​រូប​មិន​អាច​ទៅ​ណា​មក​ណា​ដោយ​ស្រេច​តែ​ចិត្ត​ឯង​ គ្មាន​ដំណឹង​ ឬ​គ្មាន​ការ​ស្នើសុំ​នោះ​ឡើយ​។​ ការ​ស្នាក់នៅ​ ការ​ហូប​ចុក​ និង​ការ​ហ្វឹកហាត់​ត្រូវ​ធ្វើ​តាម​​ពេលវេលា​ដែល​បាន​កំណត់​ ចំពោះ​សិស្ស​ណា​មាន​រវល់​ ឬ​ឈឺ​ ត្រូវ​ផ្ដល់​ដំណឹង​មក​​លោក​ហើយ​លោក​ផ្ទាល់​ជម្រាប​ទៅ​ថ្នាក់លើ​ឲ្យ​ដឹង​បន្ត​ទៀត។​

ទិដ្ឋភាពសិស្សកំពុងហាត់

ការ​ហ្វឹកហាត់​ធ្វើ​ឡើង​ពេញ​មួយ​សប្ដាហ៍​ ៧​ថ្ងៃ​ ​ដោយ​លក្ខណៈ​​វិល​ជុំ​សម្រាប់អ្នក​​ប្រកួត​ហើយ​អាច​សម្រាក​បាន​តាម​ការ​កំណត់​របស់​គ្រូ​។​ ចំណែក​អ្នក​មាន​ឈ្មោះ​ឡើង​ប្រកួត​ត្រូវ​ចូល​មក​ហាត់​វិញ​។​ មួយ​ថ្ងៃ​ហាត់​ ២ពេល​គឺ​ចាប់​ពី​ម៉ោង​ ៦​ ដល់​ ១០​ព្រឹក​ ចំណែក​ពេល​ថ្ងៃ​ចាប់​ពី​ម៉ោង​ ២​​ ដល់​ ៥ ទើប​ចប់។​ អ្នក​ដែល​មាន​ឈ្មោះ​ប្រកួត​តែ​មិន​មក​ហាត់​គឺ​មិន​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​ឡើយ​ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​នឹង​ដាក់​បញ្ឈរជើង​មួយ​ខែ​ជា​ដើម។

លោក ឃឹម​ សុជាតិ​

ការ​ហូបចុក​ស្នាក់នៅ​ជា​ការ​ទទួល​បន្ទុក​ដោយ​ម្ចាស់​ក្លឹប​ផ្ទាល់​តែ​ម្ដង ​មាន​ការ​លើក​ទឹកចិត្ត​ ​និង​ទំនុកបម្រុង​សព្វគ្រប់​ ដូច្នេះ​ម្នាក់ៗ​គឺ​ប្រឹង​តែ​ហ្វឹកហាត់​ឡើង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ជូន​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ។​ ចំពោះ​លទ្ធផល​ចាញ់-ឈ្នះ​យ៉ាង​ណា​ជា​កីឡា​ ប៉ុន្តែ​សុំ​ឡើង​ទៅ​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​រាល់​ការ​ប្រកួត។​

លោក ឃឹម​ សុជាតិ​

បញ្ជាក់​ដែរ​ថា​ ក្លឹប​គុន​ខ្មែរ​ដូនតា​ជា​ក្លឹប​ថ្មី​ ប៉ុន្តែ​កីឡាករ​ភាគ​ច្រើន​គឺ​ផ្ទេរ​ពី​ក្លឹប​ចាស់​នាយកដ្ឋាន​អង្គរក្ស​របស់​លោក​ ស៊ន​ អេលីត​។​ កីឡាករ​ល្បីឈ្មោះ​នៅ​ក្លឹប​នោះ​រួម​មាន​ ចំរើន​ គុនខ្មែរ​ ភក្ដី​ គុនខ្មែរ​ សាន់​ គុន​ខ្មែរ​ រស្មី​ គុន​ខ្មែរ​ សម្ឆស គុន​ខ្មែរ​ សំអាត​ គុនខ្មែរ និង​កីឡាករ​ជា​ច្រើន​រូប​ទៀត។​ ក្លឹប​នេះ​គេ​ដឹង​ថា​ជា​ក្លឹប​ចំណុះ​របស់​ស្ថានីយទូរទស្សន៍​ថោន​ ដោយ​មាន​ឯកឧត្ដម​ វ៉ា សុធា​ និង​អ្នក​គ្រប់គ្រង​ជា​ច្រើន​នាក់​ទៀត​ជួយ​មើល​ការ​ខុសត្រូវ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ចរាចរណ៍២ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម