Connect with us

កីឡា

លោក​ ពេជ្រ​ សុផាន់​៖​ សម្បត្តិ​, អេ យ៉ានុត​ ​មិនពិបាក​ធ្វើ​ទម្ងន់​ ខណៈ​​​ សុភ័ណ្ឌ​,​ រិទ្ធី​ ពិបាក​

បានផុស

នៅ

កាន់​តែ​ខិត​ជិត​ដល់​ថ្ងៃ​ប្រកួត​ហើយ​ក្រុម​អត្តពលិក​គុន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ ស្រប​ពេលពួក​គេ​កំពុង​ធ្វើ​ទម្ងន់​ជា​បណ្ដើរៗ​ត្រៀម​ការ​ប្រកួត​ដែល​នឹង​មក​ដល់។​ លោក​ ពេជ្រ​ សុផាន់​ បាន​ឲ្យ​ដឹង​ពី​​​កីឡាករ​ ពេជ្រ សម្បត្តិ​ និង​កីឡាការិនី អេ យ៉ានុត​ មិន​សូវ​មាន​បញ្ហា​លំបាក​ក្នុង​ការ​ធ្វើ​ទម្ងន់​ទេ​​ ប៉ុន្តែ​ រឿង​ សុភ័ណ្ឌ​ និង​ ធន់​ រិទ្ធី​ ហាក់​ពិបាក​បន្តិច​ក្នុង​ការ​ធ្វើ​ទម្ងន់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ សុផាន់ (រូបភាពហ្វេសបុក)

​លោក​ ពេជ្រ​ សុផាន់​ ចង់​បញ្ជាក់​ថា​ ទម្ងន់​របស់​ ពេជ្រ សម្បត្តិ​ និង​ អេ យ៉ានុត​ កំពុង​ធ្វើ​ជិត​គ្រប់​គោលការណ៍​ត្រូវ​ប្រកួត​ហើយ​ស្រប​ពេល​សល់បី​បួន​​ថ្ងៃ​ទៀត​ឯណោះ។​ ដោយ​ឡែកកីឡាករ​ រឿង​ សុភ័ណ្ឌ​ និង​ ធន់​ រិទ្ធី​ វិញ​អាច​និយាយ​ថា​នៅ​សល់​ច្រើន​គីឡូ​ទៀត​ និង​ធ្វើ​គីឡូ​មិន​សូវ​ចុះ​ជា​ដើម​ ដូច្នេះ​ហើយ​ទើប​លោក​ ពេជ្រ​ សុផាន់​ ពោល​ថា​រៀង​តឹង​បន្តិច​ហើយ​កីឡាករ​ពីរ​រូប​នេះ។​

កីឡាករគុនខ្មែរ

យ៉ាងណា ​លោក​ ពេជ្រ​ សុផាន់​ បញ្ជាក់ថា ​មក​ដល់​ដំណាក់កាល​នេះ​ហើយ​គ្មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​ក្រុម​គុន​ខ្មែរ​ក្នុង​ការ​ផ្សព្វផ្សាយ​លើ​ទឹកដី​អាមេរិក​នេះ​ទេ​។ ​អាកាសធាតុ​ អាហារ​ និង​ការ​ហ្វឹកហាត់​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។​ មួយ​វិញ​ទៀត​ការ​មក​កាន់​សហរដ្ឋអាមេរិក​នេះ​ក៏​​ច្រើន​ថ្ងៃ​សម្រាប់​​ការ​ត្រៀម​ខ្លួន​។​ លោក​ជឿជាក់​ថា អត្តពលិក​គុន​ខ្មែរ​ទាំង​៤រូប​នេះ​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ជំនួប​អន្តរជាតិ​ជា​មួយ​ម្ចាស់​ផ្ទះ​សហរដ្ឋអាមេរិក​។​

កីឡាករគុនខ្មែរ

បញ្ជាក់​ដែរ​ថា​ ក្រុម​គុន​ខ្មែរ​ចំនួន​ ៤រូប​ និង​ប្រតិភូ​ គ្រូ​បង្វឹក​ បច្ចុប្បន្នកំពុង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ដើម្បី​ត្រៀម​ឡើង​ប្រកួត​នៅ​ថ្ងៃ​ទី១២​ ខែ​មេសា​ ឆ្នាំ​២០២៥​ ​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវ​នឹង​​ម៉ោង​៨​ព្រឹក ​ថ្ងៃទី១៣​ ខែ​មេសា​ ឆ្នាំ​២០២៥​ ​នៅ​កម្ពុជា។​ ពួក​គាត់​ទាំង​៤​នាក់​សុទ្ធ​តែ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់៕​ ​​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ស្ពានជ្រោយចង្វារ
សន្តិសុខសង្គម៩ នាទីutes មុន

ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដ​ដឹកទំនិញ និងជម្រកជនអនាថា

ព័ត៌មានជាតិ១១ នាទីutes មុន

ស្នងការនគរបាលខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ពាន់នាក់ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម