កីឡា
ម៉ូតូ៥គ្រឿងកំពុងរង់ចាំម្ចាស់សំណាង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃស្អែក
មិនត្រឹមតែទទួលបានភាពសប្បាយរីករាយ និងផ្តល់កម្លាំងចិត្តដល់កីឡាករព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែអ្នកទស្សនាផ្ទាល់អាចមានឱកាសឈ្នះរង្វាន់ម៉ូតូថែមទៀតសម្រាប់ការទស្សនានៅថ្ងៃស្អែក។

ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមមកពីប្រទេសឥណ្ឌូណេស៊ី Madura United ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League វេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥។

សំបុត្រទស្សនាតម្លៃត្រឹមតែ៥០០០រៀលប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រទទួលបានអ្វីពិសេសលើសពីការទស្សនាបាល់ទាត់។ ការទស្សនាផ្ទាល់ជាការផ្តល់កម្លាំងចិត្តជាពិសេសដល់ក្រុមម្ចាស់ផ្ទះដើម្បីស្វែងរកជ័យជម្នះ បង្កើតកំណត់ត្រាថ្មី ហើយទទួលបានភាពសប្បាយរីករាយ ព្រមទាំងមានឱកាសឈ្នះរង្វាន់ម៉ូតូថែមទៀត។

លើកនេះក្រុមការងារព្រះខ័នរាជស្វាយរៀងបានរៀបចំជាពិសេសសម្រាប់អ្នកគាំទ្រដោយមិនឲ្យមានការលំបាកក្នុងការចូលឡើយ។ តាមការប្រកាសពីក្លិបនៅរសៀលថ្ងៃទី៨ ខែមេសានេះថា ៖«យើងបានរៀបចំការឆែកសំបុត្រ និងស្កែនជា២៤ជួរ និងបើកច្រកចូលពហុកីឡដ្ឋាន២៣ច្រក មិនតម្រូវអោយប្តូរសំបុត្រទៀតទេ បង្ហាញ QR ស្តេនចូលតែម្តង សម្រាប់E-Ticketពេលចាប់ឆ្នោតក្រុមការងារព្រីនឈ្មោះនិងលេខទំនាក់ទំនងរបស់លោកអ្នកដាក់ចូលធុងឆ្នោតរួចរាល់»។

ការរៀបចំវិធីសាស្ត្រថ្មីនេះឡើង បន្ទាប់ពីការប្រកួតកាលពីដើមខែមីនា ឆ្នាំ២០២៥ កន្លងទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកគាំទ្រជាច្រើនបានជួបការលំបាកក្នុងការឈរតម្រង់ជួរ និងចំណាយពេលវេលាយូរសម្រាប់ការពិនិត្យសំបុត្រឲ្យចូលទស្សនា ដោយសារសំបុត្រដែលទិញផ្ទាល់ដៃ និងសំបុត្រ E-Ticket ទិញតាម App គឺមានការត្រួតពិនិត្យផ្សេងគ្នា៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ