Connect with us

កីឡា

លោក Muñoz អត់​បារម្ភ​អ្វី​ទាំង​អស់ ទោះ​អវត្តមាន​កីឡាករ​សំខាន់​២​នាក់

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Matheus Boresche និង Cristian Roque ទំនង​ជា​មិន​អាច​បង្ហាញ​ខ្លួន​បាន​ទេ​សម្រាប់​ការ​ប្រកួត​ជា​មួយ Madura United ជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League ​ថ្ងៃ​យប់​ថ្ង​ទី​១០ ខែ​មេសា ឆ្នាំ​២០២៥ នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Josep Muñoz ​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀងគ្មាន​ក្តី​បារម្ភ​អ្វី​ឡើយ ទោះ​បី​ជា​កីឡាករ​សំខាន់​ទាំង​ពីរ​រូប​មិន​បាន​ចូល​លេង។ លោក​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា កីឡាករ​សំខាន់ Matheus Boresche មាន​បញ្ហា​របួស​ប្រហែល​ជា​ត្រូវ​ការ​សម្រាក​ពីរ​បី​សប្តាហ៍ ហើយ​ Cristian Roque ​ទើប​តែ​បាន​ទៅ​ពិនិត្យ​នៅ​ប្រទេស​ថៃ ដោយ​មាន​​បញ្ហា​របួស​តិច​តូច ដូច្នេះ​ប្រហែល​ជា​មិន​បាន​លេង​ទេ​សម្រាប់​ថ្ងៃ​ស្អែក។

លោក​បាន​បញ្ជាក់​ថា ៖«ពួក​គាត់​ទាំង​ពីរ​ជាកីឡាករ​សំខាន់ តែ​យើង​មាន​កីឡាករ​ផ្សេង​ៗ​សុទ្ធ​សុទ្ធ​តែ​ល្អ និង​សំខាន់​ដែរ។ កីឡាករ​ទាំង​នោះ​សុទ្ធ​តែ​មាន​គុណភាព​អាច​លេង​បាន​តាម​ផែន​ការ​ ការ​គ្រប់​គ្រង​បាល់ ហើយ​ពេល​មាន​បាល់ យើង​នឹង​បង្កើត​ឱកាស​គ្រាប់​បាល់ ដូច្នេះ​យើង​គ្មាន​អ្វីដែល​ត្រូវ​ព្រួយ​បារម្ភ​ឡើយ»។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ទទួល​ក្រុម​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី Madura United ជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់ AFC Challenge League វេលា​​ម៉ោង​៧​យប់ ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មេសា​ ឆ្នាំ​២០២៥​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២១ វិនាទី មុន

តម្លៃមាសបន្តដាំក្បាលចុះ តែអ្នកជំនាញថា នៅតែមានឱកាសស្ទុះឡើងវិញ

កីឡា៤៨ វិនាទី មុន

លោក Muñoz អត់​បារម្ភ​អ្វី​ទាំង​អស់ ទោះ​អវត្តមាន​កីឡាករ​សំខាន់​២​នាក់

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

មិនសរសើរមិនបាន! កៀកពិធីបុណ្យចូលឆ្នាំខ្មែរ ធនាគារ ABA បង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ

ចរាចរណ៍៤៥ នាទីutes មុន

ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់​ទិដ្ឋាការដល់​ទេសចរបរទេស បន្ទាប់ពីគ្រោះ​រញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម