Connect with us

កីឡា

សិស្សប្អូន ធន់ រិទ្ធី ជឿជាក់លើរៀមច្បងក្នុងការប្រកួតនៅសហរដ្ឋអាមេរិក​ថ្ងៃ​ទី១៣​ មេសា​

បានផុស

នៅ

កីឡាករ​ ធន់​ សាក់ស៊ីន​ ដែល​ជា​សិស្ស​ប្អូន​ ធន់​ រិទ្ធី​ ថា​រូប​គេ​ជឿជាក់​លើ​រៀមច្បងថា​នឹង​ធ្វើ​បាន​ល្អ​នៅ​ជំនួប​មិត្តភាព​លើ​ទឹកដី​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី១៣​ ខែ​មេសា​​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ធន់ សាក់ស៊ីន

ធន់​ សាក់ស៊ីន​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​រៀមច្បង​ ធន់​ រិទ្ធី​ នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នៅ​សហរដ្ឋអាមេរិក​នេះ។​ ដោយ​សារ​តែ​មើល​ឃើញ​ពី​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ទ្វេដង​ និង​ខុស​ប្លែក​ពី​ការ​ត្រៀម​ខ្លួន​មុនៗ។​

លើក​នេះ​រៀមច្បង​ ធន់​ រិទ្ធី​ យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដោត​ខ្លាំង​ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ខ្លួន​គិត​ថា​នឹង​ធ្វើ​បាន​ល្អ​ ឬ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​លើ​ទឹកដី​សហរដ្ឋអាមេរិក​ដែល​​ប្រជាជន​កម្ពុជា​កំពុង​ទន្ទឹង​រង់ចាំ​ពេល​នោះ​មក​ដល់​ឆាប់ៗ។​

ធន់ រិទ្ធី ពេល​នៅ​ខ្មែរ

បញ្ជាក់​ដែរ​ថា​ នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​គុន​ខ្មែរ​ដែល​បាន​ទៅ​ប្រកួត​លើ​ទឹកដី​សហរដ្ឋអាមេរិក​ដើម្បី​បង្ហាញ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ។​ កន្លង​ទៅ​មាន​កីឡាករ​ខ្មែរ​ ​ថ្នាក់​ដឹកនាំ​ និង​គ្រូ​គុន​ខ្មែរ​មួយ​ចំនួន​ដែរ​ទៅ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​ក្នុង​នាម​បង្ហាត់​បង្ហាញ​ ឬ​ធ្វើ​ការ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ។​ លើក​នេះ​កីឡាករ​គុនខ្មែរ​ ៣រូប​រួម​មាន រឿង​ សោភ័ណ្ឌ​ ធន់​ រិទ្ធី​ ពេជ្រ​ សម្បត្តិ​ និង​កីឡា​ការិនី​ អេ យ៉ានុត​ នឹង​ត្រូវ​ប្រកួត​នៅ​ទីនោះ​៕​

រូបភាពហ្វេសបុក Robert

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

សិស្សប្អូន ធន់ រិទ្ធី ជឿជាក់លើរៀមច្បងក្នុងការប្រកួតនៅសហរដ្ឋអាមេរិក​ថ្ងៃ​ទី១៣​ មេសា​

ជីវិតកម្សាន្ដ៤ នាទីutes មុន

ហេង ប៊ុនលាភ ស្នើមហាជនជួយគាំទ្រ ក្រោយផ្តល់ឱកាសចាប់ដៃច្រៀងជាមួយ ប៊ុត សីហា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ចិន ឆ្លើយតប​រឿង​ដែល​អ៊ុយក្រែន​ចាប់​បាន​ជនជាតិ​ចិន​២​នាក់ដែល​ប្រយុទ្ធ​ឲ្យ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

តើមានក្រុមហ៊ុនអាមេរិកប៉ុន្មាននៅចិន និងក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិក?

សេដ្ឋកិច្ច៤៣ នាទីutes មុន

ក្រុមហ៊ុនបច្ចេកវិទ្យា ប៊ីសឃ្វែរ ចូលរួមក្នុងបរិស្ថាន សាកល្បងបច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ

Sokha Hotels

ព័ត៌មានពេញនិយម