កីឡា
ដំណឹងដ៏រីករាយ ថ្នាក់ដឹកនាំក្រុងឡុងប៊ីច ប្តេជ្ញាជួយផ្សព្វផ្សាយគុនខ្មែរនៅកីឡាអូឡាំពិក
ថ្នាក់ដឹកនាំទីក្រុងឡុងប៊ីច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកបានប្តេជ្ញាជួយផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅសហរដ្ឋអាមេរិក ឆ្នាំ២០២៨។

ការប្តេជ្ញាជួយផ្សព្វផ្សាយគុនខ្មែរនេះកើតឡើង បន្ទាប់ពីលោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ កីឡាករ កីឡាការិនី និងក្រុមការងារបានចូលជួបសម្តែងការគួរសមក្រុមប្រឹក្សាភិបាលទីក្រុងឡុងប៊ីច កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។

លោកស្រី Suely Saro សមាជិកក្រុមប្រឹក្សាទីក្រុងឡុងប៊ីច បានរៀបរាប់ថា ប្រតិភូសហព័ន្ធប្រដាល់គុនខ្មែរទៅកាន់សហរដ្ឋអាមេរិក ធ្វើឲ្យកើតមានឡើងដោយលោក Richer San ប្រធានសមាគម Sister Cities នៅទីក្រុងឡុងប៊ីច ដែលបានអញ្ជើញពួកគាត់ឲ្យចូលរួមព្រឹត្តិការណ៍«ក្បួនដង្ហែវប្បធម៌កម្ពុជា និងសង្ក្រាន្តឡុងប៊ីច» លើកទី១៧ ដើម្បីជំរុញចំណង់មិត្តភាពការទូត និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ លោកស្រីជាអ្នកគាំទ្រសមាគម Sister Cities ដែលមានបេសកកម្មចម្បងគឺ ផ្សព្វផ្សាយសន្តិភាព ការយោគយល់គ្នារវាងប្រជាជន វប្បធម៌ និងកិច្ចសហប្រតិបត្តិការមានដូចជា សិល្បៈ ការអប់រំ កីឡា អាជីវកម្ម និងការអភិវឌ្ឍសហគមន៍ជាដើម។

លោកស្រីបានបញ្ជាក់ថា ៖«កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅទីក្រុង ឡូសអេនជឺឡេស និង ឡុងប៊ីច នឹងមកដល់នាពេលខាងមុខ វាជាពេលដែលត្រូវផ្សព្វផ្សាយកីឡាអន្តរជាតិ ដូចជា គុនខ្មែរ (ឃីកបុកស៊ីងកម្ពុជា) ជាពិសេសជាមួយប្រទេសកម្ពុជា ដោយសារ ទីក្រុងឡុងប៊ីច ជាកន្លែងដែលមានប្រជាជនកម្ពុជាច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក»។
លោកស្រីបានបន្តថា ៖«គុនខ្មែរគឺជាកីឡាអត្តសញ្ញាណខ្មែរមានតន្ត្រីលាយចូល ដែលយើងបានទស្សនានៅសាលប្រជុំទីក្រុងឡុងប៊ីច។ ទីក្រុងឡុងប៊ីចទន្ទឹងរង់ចាំបន្តគាំទ្រគុនខ្មែរ»។

លោកស្រី Suely Saro បានបញ្ជាក់ថា លោកស្រី និងការិយាល័យលោក Rex Richardson អភិបាលក្រុងឡុងប៊ីច បានស្វាគមន៍ និងបានផ្តល់លិខិតទទួលស្គាល់គុនខ្មែរទៅលោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដែលជាកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រដើម្បីជំរុញ ផ្សព្វផ្សាយកីឡាអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតជាលើកដំបូងនៅទឹកដីសហរដ្ឋអាមេរិក ក្នុងទីក្រុងឡុងប៊ីច រដ្ឋកាលីហ្វញ៉ា៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា