Connect with us

កីឡា

Messi ស៊ុត ២ គ្រាប់ល្អដូចផ្កា ជួយឱ្យ Miami វាយបកឈ្នះ LAFC ៣-១ (វីដេអូ)

បានផុស

នៅ

នាព្រឹកថ្ងៃទី ១០ ខែ មេសា នេះ ក្រុម Inter Miami បានជួបតទល់គ្នាជាមួយក្រុម Los Angeles FC នៅកីឡដ្ឋាន Chase Stadium ដែលជាការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Concacaf Champions Cup។

ទិដ្ឋភាពប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែក្រោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ខាងក្រុម Miami ធ្វើបានល្អជាង ដោយពួកគេបានយកឈ្នះលើក្រុម LAFC ក្នុងលទ្ធផល ៣ ទល់នឹង ១។

មែនទែនទៅ ខាងក្រុម LAFC ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដែលសុតបញ្ចូលទីដោយកីឡាករ Aaron Long នៅនាទីទី ៩។ លុះក្រោយមកខាងក្រុម Miami ក៏រកបានគ្រាប់បាល់វាយបក ៣ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Lionel Messi ២​ គ្រាប់នៅនាទីទី ៣៥ និង ៨៤ (ប៉េណាល់ទី) និងមួយគ្រាប់ទៀត រកបានដោយកីឡាករ Noah Allen នៅនាទីទី ៦១។

សូមបញ្ជាក់ថា ក្រោយជ័យជម្នះនេះ ក្រុម Inter Miami បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Concacaf Champions Cup ហើយ ដោយសរុបលទ្ធផលទាំង ២ ជើង ពួកគេបានយកឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ២៕

ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

ជីវិតកម្សាន្ដ៧ នាទីutes មុន

គួច ខេវិន ៖ អ្នកបង្កើតមាតិកា គួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានដែលជាប្រយោជន៍សម្រាប់សង្គមជាតិ

សន្តិសុខសង្គម៩ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

វៀតណាម និងអាមេរិក ព្រមគ្នាចរចាពាណិជ្ជកម្ម ក្រោយ ត្រាំ ផ្អាកពន្ធ​ ៩០ ថ្ងៃ

កីឡា២៦ នាទីutes មុន

Messi ស៊ុត ២ គ្រាប់ល្អដូចផ្កា ជួយឱ្យ Miami វាយបកឈ្នះ LAFC ៣-១ (វីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម