កីឡា
Neymar ចុចឈ្មោះក្រុមខ្លាំងមួយច្បាស់ៗនឹងអាចឈ្នះ UCL រដូវកាលនេះ
ខ្សែប្រយុទ្ធរបស់ Santos កីឡាករ Neymar បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ដោយបានជ្រើសរើសក្រុមអ្នកមានបុណ្យ FC Barcelona ជាក្រុមមួយ ដែលនឹងអាចឈ្នះពាន UEFA Champions League នៅរដូវកាលនេះ។

ការប្រកួតពាន Champions League បានឈានមកដល់វគ្គ ៨ ក្រុមចុងក្រោយហើយ ខណៈការប្រកួតជើងទី ១ ក៏បានបញ្ចប់ត្រឹមយប់មិញរួចរាល់ផងដែរ។ យ៉ាងណា Barcelona នៅរដូវកាលនេះ ត្រូវបានគេមើលឃើញ ជាក្រុម ១ ក្នុងចំណោមក្រុមមួយចំនួនទៀត ដែលមានភាគរយនឹងអាចឈ្នះពានរង្វាន់កំពូលរបស់ អឺរ៉ុប បាន ដោយសារបច្ចុប្បន្នពួកគេកំពុងធ្វើបានល្អ។ ពួកគេក៏កំពុងកក់ក្តៅឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ បន្ទាប់ពីថ្មីៗនេះ ពួកគេទើបតែយកឈ្នះលើក្រុម Borussia Dortmund ក្នុងការប្រកួតជើងទី ១ ដល់ទៅលទ្ធផល ៤-០។

ងាកមកកាន់ Neymar ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យជំនាន់រជ្ជកាល MSN វិញ មានក្តីជឿជាក់ខ្ពស់លើអតីតក្រុមរបស់ខ្លួនផងដែរ ក្នុងនោះនៅក្នុងកិច្ចសម្ភាសខ្លីៗជាមួយ King League Spain រូបគេបាននិយាយដោយមិនស្ទាក់ស្ទើរ ដោយបានជ្រើសរើស «Barcelona» គឺជាក្រុម នឹងឈ្នះពាន UCL នៅរដូវកាល ២០២៤-២០២៥ នេះ៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល