Connect with us

កីឡា

កែវ​ រំចង់​ ទម្លាយ​ការ​ចំណាយ​ច្រើន​ក្នុង​មួយខែៗ​ទាំង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​ការសិក្សា​របស់​កូន​

បានផុស

នៅ

អ្នក​ប្រដាល់​ដើម​កំណើត​ពីខេត្ត​បាត់ដំបង​ កែវ​ រំចង់​ ទម្លាយ​ចំណាយ​ប្រចាំ​ខែ​ខ្ទង់ ៩០០​ដុល្លារ​ទាំង​ការ​រស់នៅ​ខ្លួន​ឯង​ និង​ការ​ផ្គត់ផ្គង់​ថ្លៃ​សិក្សា​រៀនសូត្រ​កូន​ទាំងពីរ​នាក់​នៅ​ឯ​ខេត្ត​ផង​នោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែវ រំចង់​ និង​កូនស្រី

កែវ​ រំចង់​ បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​គឺ​រូប​គេ​ចំណាយ​ច្រើន​ដូច​ជា​ផ្ទះ​ជួល​សម្រាប់​ខ្លួន​ឯង​នៅ​រាជធានីភ្នំពេញ​ ការ​ហូបចុក​ ការផ្គត់ផ្គង់​កូន​រៀន​ពីរ​នាក់​នៅ​ឯ​ខេត្ត​បាត់ដំបង​ និង​បង់​រំលស់​មួយ​ផ្នែក​ទៀត​សរុប​ក្នុង​មួយ​ខែ​ចំណាយ​អស់​ខ្ទង់​ ៩០០​ដុល្លារ​ឯណោះ។​

កីឡាករ កែវ រំចង់ នៅកន្លែងការងារ

កីឡាករ​ចិត្ត​សឿង​​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ចំណូល​វិញ​គឺ​មួយ​ផ្នែក​បាន​មក​ពី​ការ​បង្ហាត់​គុន​ខ្មែរ​នៅ​ក្លឹប​ឯកជន​មួយ​កន្លែង​ និង​មួយ​ផ្នែក​បាន​ពី​ប្រាក់ខែ​ជា​មន្ត្រី​នគរបាល​ផង។​ ដោយ​ឡែក​ចំណូល​ប៉ុណ្ណេះ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​លោក​ឡើយ​ ពោល​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។​

កីឡាករ កែវ រំចង់

រំចង់​ មាន​គម្រោង​ឡើង​ប្រកួត​គុន​ខ្មែរ​នៅ​អំឡុង​ ៣-៤​ខែ​ខាង​មុខ​នេះ​ដោយ​រូប​គេ​សម្រក់​ទម្ងន់​ឲ្យ​ធ្លាក់​មក​ត្រឹម​ ៧៥​គីឡូក្រាម​វិញ​សិន។​ ការ​ចង់​វិល​ចូល​សង្វៀន​នេះ​រូប​គេ​រំពឹង​ទទួល​បាន​ប្រាក់​កម្រៃ​ខ្លះៗ​ដើម្បី​យក​មក​ទប់ទល់​ការ​ចំណាយ​ប្រចាំ​ខែ​នា​ពេល​បច្ចុប្បន្ន​នេះ។​

បញ្ជាក់​ដែរ​ថា​ កែវ​ រំចង់​ ជា​អតីត​កីឡាករ​ជើង​ខ្លាំង​លើ​វិស័យ​ប្រដាល់​គុន​ខ្មែរ​នា​ពេល​កន្លង​មក។​ រូប​គេ​បាត់​-ឃើញៗ​ ពី​សង្វៀន​នេះ​ជា​យូរ​ដែរ​ហើយ​​ដោយ​សារ​បញ្ហា​គីឡូ​ផង​ និង​ភារកិច្ច​បង្ហាត់​គុន​ខ្មែរ​តាម​ក្លឹប​មួយ​ចំនួន​ផង​នា​ពេល​កន្លង​ទៅ​នេះ៕​

កែវ រំចង់ និងប្រពន្ធកូន

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម