Connect with us

កីឡា

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ និង​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ក្នុង​ការ​ប្រកួត​ទី២​ ប៉ះ​ម៉ាឡេស៊ី​ អ៊ូម៉ា រេដ វូហ្វ​ ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​អូដ្ឋ​ ទម្ងន់​ ៥៧​ នៅ​សង្វៀន​បាយ័ន​សប្ដាហ៍​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាទិទេព និង​ដៃគូ

ថ្លែង​ក្នុង​កិច្ច​សម្ភាស​កីឡាករ អាទិទេព​ បាន​ឲ្យ​ដឹង​ថា​ បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុលើក​ទី២​ នៅ​សៅរ៍​សប្ដាហ៍​នេះ។​ ទាំង​សុខភាព​ និង​ក្បាច់​ស្នៀត​ល្អ​គ្រប់គ្រាន់​រង់ចាំ​តែ​ថ្ងៃ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។​

ឃួន​ ឡាំងកូស៊ីន និង​ដៃគូ

កីឡាករ​កំពុង​ឡើង​កូដ​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​គ្រូ​ធំ​របស់​ខ្លួន​នៅ​ឆ្ងាយ​ក៏​មិន​ជា​បញ្ហា​សម្រាប់​រូប​គេ​នោះ​ទេ​ ពោល​ការ​ហ្វឹកហាត់​នៅ​តែ​បាន​ល្អ​ដដែល។​ អាទិទេព​ ថា​ខ្លួន​ដឹង​ពី​សមត្ថភាព​ អ៊ូម៉ា រេដ វូហ្វ​​ ជា​កីឡាករ​ល្អ​មួយ​រូប​ និង​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ច្រើន​រូប​រួច​មក​ហើយ​ដែរ។​ ចំពោះ​ស្នៀត​ ឬ​យុទ្ធសាស្ត្រ​វាយ​យ៉ាងណា​នោះ​ចាំ​មើល​ជាក់ស្ដែង​លើ​សង្វៀន។​ កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​មក​លើ​ខ្លួន​​ឡើយ។​

គូខ្សែក្រវាត់

បញ្ជាក់​ដែរ​ថា​ នៅ​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​មេសា​ ឆ្នាំ២០២៥​ នេះ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស៊ីម៉ង់អូដ្ឋ​របស់​សង្វៀន​បាយ័ន​ ឈាន​ដល់​ប្រកួត​ទី២​ ហើយ​ក្នុង​នោះ​កីឡាករ ពេជ្រ​ អាទិទេព​ ប៉ះ​ អ៊ូម៉ា​ រេដ វូហ្វ​ ឃួន​ ឡាំងកូស៊ីន​ ប៉ះ​ ថងបាង​ សឿភុម​។​ ក្រៅ​តែ​ពី​គូ​ខ្សែក្រវាត់​ហើយ​នោះ​ក៏​មាន​គូ​ឯក​ ចាន់​ ប៊ុនហឿន​ ប៉ះ​កីឡាករ​ថៃ​ និង​មិត្តភាព​ជាតិ​ និង​ជាតិ​ជា​ច្រើន​គូ​ទៀត៕​

កម្មវិធី​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​

អត្ថបទដោយ​៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីរបស់ចិន នឹងបន្តចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មព័ត៌មានវិទ្យា និងគមនាគមន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​មីស៊ីល​តម្លៃ ១​ពាន់​លាន​ដុល្លារ​ឲ្យ​អូស្ត្រាលី

ជីវិតកម្សាន្ដ១២ នាទីutes មុន

LD បង្ហាញមហិច្ចតាចាយទុនខ្ទង់សែនដុល្លារ ផលិតកុនខ្នាតធំរឿង “ម្ចាស់មកុដអប្សរា” នាំទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម