Connect with us

កីឡា

សំដី​​លោកគ្រូ Muñoz ធ្វើ​ឲ្យ​កីឡាករ​ព្រះ​ខ័ន​រាជ​ស្វាយរៀង កាន់​តែ​មាន​ទំនុក​ចិត្ត

បានផុស

នៅ

លោក​ Josep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​សរសើរ​ទម្រង់​លេង​គួរ​ជាទី​រីក​រាយ​របស់​ក្រុម​លោក​ដែល​បាន​យក​ឈ្នះ Madura United ដោយ​លទ្ធផល ៣-០ ជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League យប់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​​ក្រោយ​ការ​ប្រកួត លោកគ្រូ​ Josep Muñoz បាន​​លើក​ឡើង​ថា ការ​ប្រកួត​នេះ​​បាន​ធ្វើ​ទៅ​តាម​ផែន​ការ​ដែល​​លោក​​រៀបចំ​ឲ្យ​កីឡាករ​លេង ដូច្នេះ​ពិត​ជា​សប្បាយ​រីក​រាយ​ដែល​កីឡាករ​ទាំង​អស់​បង្ហាញ​ទម្រង់​​​ល្អ។ លោក​គ្រាន់​តែ​ដាក់​កីឡាករ​ឲ្យ​លេង​នៅ​ទី​លាន​ប៉ុណ្ណោះ ប៉ុន្តែ​រឿង​សំខាន់​គឺ​កីឡាករ​ខ្លួន​ឯង​ជា​សម្រេច​ចិត្ត​ និង​បង្ហាញ​សមត្ថភាព​​​លេង​នៅ​ទី​លាន។

លោក​មាន​ប្រសាសន៍​ថា ៖«ពួក​គេលេង​បាន​ល្អ។ ខ្ញុំ​មិន​មែន​ជា​អ្នក​លេង​ទេ ខ្ញុំ​គ្រាន់​តែ​ដាក់​ពួក​គេ​ឲ្យ​លេង​ប៉ុណ្ណោះ។ កីឡាករ​​ជា​អ្នក​លេង ហើយ​ពួក​គេ​ជា​អ្នក​ឈ្នះ។ ទាំង​កីឡាករ​ខ្មែរ និង​​កីឡាករ​បរទេសសុទ្ធ​តែ​ល្អ ហើយទី​បំផុត​ពួក​គេ​ជា​អ្នក​ឈ្នះ​ការ​ប្រកួត»។

៣​គ្រាប់​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ រក​បាន​ដោយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Breno Caetano នៅ​នាទី​ទី​​៤, កីឡាករ​សញ្ជាតិ​ឡាវ Bounkong នៅ​នាទី​ទី​៦ និង​គ្រាប់​ចុង​ក្រោយ​ដោយ​កីឡាករ​កម្ពុជា មិន រតនៈ នៅ​នាទី​៩០។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជើង​ទី២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៥ វិនាទី មុន

សំដី​​លោកគ្រូ Muñoz ធ្វើ​ឲ្យ​កីឡាករ​ព្រះ​ខ័ន​រាជ​ស្វាយរៀង កាន់​តែ​មាន​ទំនុក​ចិត្ត

ជីវិតកម្សាន្ដ៤ នាទីutes មុន

ទោះជោគជ័យឆ្នាំដំបូង តែអ្នកគ្រប់គ្រង់ Miss Mera ទម្លាយការបាក់ទឹកចិត្ត ហើយហាក់ស្ទាក់ស្ទើរនឹងបន្តកម្មវិធី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៣៣ នាទីutes មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែកើតមាន

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

សន្តិសុខសង្គម១១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១០ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម