Connect with us

កីឡា

ឃើញ Breno រត់លើក្រោមមិនខ្ជិល តាមពិតជាការរៀបចំរបស់លោក Munoz សុទ្ធសាធ

បានផុស

នៅ

គ្រូបង្គោលរបស់ក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានទម្លាយពីយុទ្ធសាស្ត្រនៃការរៀបចំក្រុម និងការលេងរបស់ខ្សែប្រយុទ្ធស្លាបឆ្វេង Breno Caetano ទល់នឹងក្រុម Madura United ក្នុងពាន AFC Challenge League កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១០ ម្សិលមិញ។

លោក Pep Munoz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Breno Caetano ពិតជាទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រខ្លាំងមែនទែន បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អប្រសើរ ដោយបានជួយក្រុមតាំងពីតំបន់ការពារ រហូតដល់តំបន់ប្រយុទ្ធ និងរត់ ៩០ នាទីពេញមិនខ្ជិល ហើយថែមទាំងរកបានគ្រាប់បាល់ ១ គ្រាប់ជូនក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះលើ Madura United ក្នុងលទ្ធផល ៣-០ ទៀតផង។

Breno Caetano

នៅក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួត លោក Pep Munoz បានទម្លាយពីយុទ្ធសាស្ត្រនៃការរៀបចំក្រុមទល់នឹង Madura United យ៉ាងដូច្នេះថា ៖«សម្រាប់ Breno ថ្ងៃនេះ យើងប្រើប្រាស់គាត់ជាកីឡាករលេង ២ តួនាទី ពេលយើងមានបាល់គាត់ឡើងទៅជួយគាំទ្រប្រយុទ្ធ ពេលដែលបាត់បាល់ គាត់ក្លាយជាខ្សែការពារស្លាបឆ្វេង។ ពេលយើងលេងពីក្រោម គឺលេងជាមួយខ្សែការពារ ៣ នាក់ មានវិសាល, Odawara និង គ្រីយ៉ា»

លោក Pep Munoz

គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ វ័យ ៤៥ ឆ្នាំបានមានប្រសាសន៍បន្តថា​ ៖«Breno ឡើងទៅជួយគាំទ្រនៅស្លាបខាងឆ្វេង បន្ទាប់មក Gabi ត្រូវចូលទៅក្នុង។ ដូច្នេះអ្វីដែលយើងមានបាល់ គឺទម្រង់របស់យើង ការពារ ៣ បម្រើកណ្តាល ២ បម្រើប្រយុទ្ធ ២ និងប្រយុទ្ធ ៣ នាក់។ អ្វីដែលយើងរៀបចំរបៀបនេះ ដោយសារយើងចង់ទាញគូប្រកួត។ ប្រសិនបើគូប្រកួតដាក់សម្ពាធ យើងនឹងព្យាយាមលេងពីក្រោយខ្នង។ ជាក់ស្តែង វគ្គទី ២ នៅពេលគូប្រកួតចាប់ផ្តើមឡើងដាក់សម្ពាធខ្លាំង យើងមានឱកាសលេងនៅពីក្រោយខ្នងខ្សែការពារច្រើន។ នេះហើយគឺជារបៀបលេងរបស់យើង»

តាមប្រសាសន៍របស់លោក Pep គឺការលេងលើក្រោមរបស់ Breno Caetano សុទ្ធតែជាការរៀបចំរបស់លោកទាំងស្រុង ដែលលោកតម្រូវឱ្យខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះ ជួយក្រុមលេងទាំងលើ ទាំងក្រោម ដោយនៅពេលបាត់បាល់ចុះមកជួយការពារ និងនៅពេលមានបាល់ត្រូវឡើងទៅប្រយុទ្ធជាដើម៕

Breno Caetano

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ នាទីutes មុន

Lisa តារាសម្តែងថៃល្បី​​​ថា គ្មានទេពកោសល្យ​​​សម្តែង​ ប៉ុន្តែ​មាន​ខ្សែ​​នាំ​ចូល​ហូលីវូដ

ពលករខ្មែរ
ព័ត៌មានជាតិ២១ នាទីutes មុន

ទិដ្ឋភាពពលករខ្មែរ ចូលមកលេងស្រុកកំណើតតាមច្រកព្រំដែន ដើម្បីជួបជុំគ្រួសារនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានជាតិ៤៧ នាទីutes មុន

មន្រ្តី​អាកាសចរណ៍ស៊ីវិល «​បើក​ជើងហោះហើរទៅ​ព្រលាន​​តារាសាគរ ដើម្បី​ជំរុញ​សកម្មភាពអ្នក​ដំណើរ​ទៅកម្សាន្ត»

សេដ្ឋកិច្ច១ ម៉ោង មុន

តម្លៃប្រេងសាំងលក់រាយធ្លាក់ចុះ ១៥០ រៀល មួយលីត្រ

កីឡា១ ម៉ោង មុន

កីឡាករ​ ពេជ្រ​ សម្បត្តិ​ ធ្វើ​ទម្ងន់​សល់​តែ​ ៧​ក្រាម​ទៀត​ប៉ុណ្ណោះ​នៅ​សហរដ្ឋអាមេរិក​

ព័ត៌មានជាតិ១៥ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១៧ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម