Connect with us

កីឡា

លោក គង់​ ចាន់ធីណា​ ក្រៅតែ​ពី​បង្ហាត់​ក្បាច់​គុន​ក៏​មាន​បណ្ដុះ​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចេះ​ដឹងគុណ

បានផុស

នៅ

លោក​ គង់​ ចាន់ធីណា​ ថា​នៅ​ហាប់គីដូ​នេះ​មិន​ត្រឹម​តែ​បង្ហាត់​ក្បាច់​គុន​ដើម្បី​សុខភាព​នោះ​ទេ​ ពោល​លោក​តែងតែ​ពន្យល់​ណែនាំ​ដល់​សិស្ស​គុន​ទាំង​អស់​ឲ្យ​ចេះ​ស្រឡាញ់​ និង​ដឹងគុណ​គ្រូ​ព្រឹទ្ធាចារ្យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ក្រុម​ហាប់គីដូ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​លោក​ គង់​ ចាន់ធីណា​ បាន​ឲ្យ​ដឹង​ថា​ ការ​ហ្វឹកហាត់​នៅ​សហព័ន្ធ​នេះ​មិន​ផ្ដោត​តែ​លើ​ក្បាច់​ស្នៀត​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ពោល​រាល់​សិស្ស​គុន​ទាំង​អស់​ត្រូវ​ចេះ​ជួយ​ការងារ​គ្នា​ និង​គោរពស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​តែង​តែ​ពន្យល់​ណែនាំ​ឲ្យ​ធ្វើ​ខ្លួន​ជា​កូន​ល្អ​ ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ និង​មិន​បង្ករ​ភាព​រញ៉េរញ៉ៃ​នាំ​ឲ្យ​ប៉ះពាល់​អ្នក​ដទៃ​ផង​ដែរ។​ មួយ​វិញ​ទៀត​គឺ​ចេះ​ដឹង​គុណ​ដល់​រៀមច្បង​ គ្រូ​បង្វឹក​ ព្រឹទ្ធាចារ្យ​ ដែល​បាន​បង្ហាត់​បង្រៀន​ ចែក​រំលែក​ក្បាច់​ស្នៀត​នា​ពេល​កន្លង​មក។​ ដូច្នេះ​រាល់​ពិធី​បុណ្យ​ទាន​ផ្សេងៗ​ត្រូវ​នឹករលឹក​ ឬ​មាន​ជា​ការ​ជូនពរ​ហើយ​បើ​អាច​មាន​របស់របរ​បន្តិចបន្តួច​ជូន​ដល់​ព្រឹទ្ធាចារ្យ​ដើម្បី​បង្ហាញ​ពី​ការ​គោរព​ស្រឡាញ់​ដឹងគុណ​ពី​ពួកគេ​ផង​ដែរ។​

ទិដ្ឋភាព​ក្រុម​ហាប់គីដូ

បញ្ជាក់​ដែរ​ថា​ គេ​តែង​មើល​ឃើញ​ថា​សហព័ន្ធ​កីឡា​ហាប់គីដូ​កម្ពុជា​តែងតែ​ឃើញ​សិស្ស​គុន​របស់​ខ្លួន​រៀបចំ​ពិធី​ ឬ​អាហារ​សាមគ្គី​តិច​-ច្រើន​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ជួបជុំ​ និង​ជូន​វត្ថុអនុស្សាវរីយ៍​ដល់​សិស្សច្បង​ ព្រឹទ្ធាចារ្យ​ ដូច​ជា​នៅ​មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះជា​ដើម៕​

ទិដ្ឋភាព​ក្រុម​ហាប់គីដូ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

អង់គ្លេស បញ្ជូន​ប្រមុខ​យោធា​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ដំណាលគ្នា

កីឡា៣ នាទីutes មុន

លោក គង់​ ចាន់ធីណា​ ក្រៅតែ​ពី​បង្ហាត់​ក្បាច់​គុន​ក៏​មាន​បណ្ដុះ​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចេះ​ដឹងគុណ

សន្តិសុខសង្គម៩ នាទីutes មុន

ឃាត់ខ្លួនក្រុមដើរទម្លាក់យោង ២ នាក់ ក្រោយធ្វើសកម្មភាពបន្លំខ្សែក ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាច្រើនសា

ព័ត៌មានជាតិ១៤ នាទីutes មុន

គិត​ពីទសវត្សឆ្នាំ១៩៩០ ទុន​វិនិយោគ​ពី​ប្រទេស​ចិន​នៅ​កម្ពុជា មានប្រមាណ ៣៦ ពាន់​លាន​​ដុល្លារ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

សន្តិសុខសង្គម១២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម