Connect with us

កីឡា

គ្រូ Madura United ថា របូត​២​គ្រាប់​លឿន​ពេក​ធ្វើ​ឲ្យ​ខូច​ផែន​ការអស់

បានផុស

នៅ

លោក Afredo Vera គ្រូបង្វឹក Madura United ចាត់​ទុក​២​គ្រាប់​ដែល​ម្ចាស់​ផ្ទះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​​យ៉ាង​លឿន​នៅ​ដើម​វគ្គ​ទី១​បាន​បំផ្លាញ​ផែន​ការ​របស់​លោក​ទាំង​ស្រុង។

លោក Afredo Vera គ្រូបង្វឹក Madura United
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ Madura United ដោយ​លទ្ធផល ៣-០ ជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League យប់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ៣​គ្រាប់​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ រក​បាន​ដោយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Breno Caetano នៅ​នាទី​ទី​​៤, កីឡាករ​សញ្ជាតិ​ឡាវ Bounkong នៅ​នាទី​ទី​៦ និង​គ្រាប់​ចុង​ក្រោយ​ដោយ​កីឡាករ​កម្ពុជា មិន រតនៈ នៅ​នាទី​៩០។

ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ចប់​ការ​ប្រកួត លោក Afredo Vera ​បាន​លើក​ឡើង​ថា ៖«​យើង​របូត​គ្រាប់​បាល់​លឿន​ពេក​២​គ្រាប់​នៅ​ដើម​វគ្គ​ទី១ ដូច្នេះ​ហើយ​ធ្វើ​​ឲ្យ​ការ​លេង​របស់​យើង​អត់​បាន​​ធ្វើ​ទៅ​តាម​ផែន​ការ​របស់​យើង​រៀប​ចំ​នោះ​ទេ»។

លោក​បាន​បន្ត​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ថា ៖«ទោះ​បី​ជា​យ៉ាង​ណា យើង​នៅ​មាន​ពេល​៩០​នាទី​ទៀត សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ដី ដែល​មាន​​អ្នក​គាំទ្រ។ យ៉ាង​ហោច​ណាស់ ​ក៏​យើង​​បាន​លទ្ធផល​​ស្មើ។ ចំពោះ​គុណភាព​ស្មៅ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ខ្ញុំ​អត់​មាន​គំនិត​អ្វី​ទេ។ បើ​គិតអ្វី​ម្យ៉ាង​នោះ​ មា​ន​ន័យ​ថា យើង​យក​ជា​លេស»។

នៅ​ចាំ​បាន​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត លោក Afredo Vera បាន​ឲ្យ​កូន​ក្រុម​របស់​លោក​លេង​ដោយ​ភាព​ឆ្លាតវៃ ធ្វើ​ឲ្យ​មាន​លទ្ធផល​ល្អ​ ពី​ព្រោះ​ការ​ប្រកួត​មាន​ពីរ​ជើង​ដើម្បី​មាន​ទំនុក​ចិត្ត​ជើងទី២​ក្នុង​ដី​របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​មិន​ធ្វើ​តាម​ផែន​ការ​នៅ​ជើង​ទី១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម